លោក ម៉ៅ ភិរុណ​ បានអញ្ជើញក្នុងជាអធិបតីវេទិការសាធារណៈជួបជាមួយប្រជាពលរដ្ឋឃុំព្រះប្រសប់ និងឃុំព្រែកតាមាក់

ចែករំលែក៖

ខេត្តកណ្តាល៖ នាព្រឺកថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៦នៅស្រុកខ្សាច់កណ្តាល មានរៀបចំវេទិការសាធារណៈជួបជាមួយប្រជាពលរដ្ឋឃុំព្រះប្រសប់ និងឃុំព្រែកតាមាក់នៅចំណុចបឹងត្បូង ក្រោមអធិបតីភាព លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

គោលបំណងសំខាន់នៃវេទិការនេះ ដើម្បី៖+កំណត់ទំហំផ្ទៃដីបឹងដើម្បីចុះបញ្ជីចូលក្នុងទ្រព្យសម្បត្តិរបស់រដ្ឋ។
+បញ្ចប់ភាពអនាធិបតេយ្យការជីកដីខុសច្បាប់ក្នុងដីបឹងសាធារណៈ។
+ចាត់វិធានការដើម្បីពង្រឺងក្នុងការក្សាទឹកទុកសម្រាប់អោយប្រជាជនប្រើប្រាស់បង្កបង្កើនផលកសិកម្ម។
+ដោះស្រាយបញ្ជប់នូវទំនាស់ដែលកើតមានឡើង និងកំណត់ច្បាស់ពីគោលការណ៍ក្នុងការអភិវឌ្ឍន៍ដី ដើម្បីបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋបានលើកឡើងនូវសំណើនិងសំណូមពរមួយចំនួនជាការឆ្លើយតបលោកអភិបាលបានទទួលយកនូវសំណើនិងសំណូមពរទាំងនោះដើម្បីពិនិត្យ សិក្សាស្រាវជ្រាវ និងដោះស្រាយជូនប្រជាពលរដ្ឋ៕

image image image

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print