ពិធីបុណ្យចូលឆ្នាំនៅខេត្តបាត់ដំបង ក្រុមយុវជនបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ មានការផុសផុល ប្រកបដោយភាពសប្បាយរីករាយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ សកម្មភាពនៃការលេងល្បែងប្រជាប្រិយខ្មែរ រួមមាន  លាក់កន្សែង ប្រដាល់ធ្លាក់ទឹក ការវាយក្អម ដណ្ដើមស្លឹកឈើ ប្រណាំងកង់យឺត និងផ្លុំម្សៅរកកាក់ ជាដើម ត្រូវបានក្រុមការងារសហភាពសហព័ន្ធយុជនកម្ពុជាខេត្តបាត់ដំបង បានដឹកនាំយុវជនឱ្យចូលរួមយ៉ាងផុសផុល ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងរយៈពេលបីថ្ងៃ។

ការលែងល្បែងប្រជាប្រិយខ្មែរ ស្ថិតនៅក្នុងតំបន់ទី៤ គឺតំបន់ភូមិយើង និងល្បែងប្រជាប្រិយ ដែលជាតំបន់សម្រាប់លេងល្បែងប្រជាប្រិយខ្មែរ និងជាកន្លែងសម្រាប់តាំងបង្ហាញពិព័រណ៍ផលិតផល ភូមិមួយផលិតផលមួយរបស់ក្រុង ស្រុកទាំង១៤របស់ខេត្តបាត់ដំបង នៅក្នុង ចំណោមតំបន់សំខាន់ៗទាំង១០នៃសង្រ្កាន្តបាត់ដំបង។

តាមរយៈនៃការដឹកនៃលេងល្បែងប្រជាប្រិយខ្មែរក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង នាពេលនេះ ត្រូវបានក្រុមយុវជន បានបញ្ជាក់យ៉ាងដូច្នេះថា ការលេងល្បែងប្រជាប្រិយខ្មែរ ពិតជាមានភាពសប្បាយរីករាយ ដោយយើងបានបញ្ចេញនូវស្នាមញញឹម និងសើចយ៉ាងសប្បាយគ្រប់ៗគ្នា និងអំពាវនាវឱ្យប្រជាពលរដ្ឋ និងយុវជនផ្សេងៗទៀតចូលរួមលេងល្បែងប្រជាប្រិយខ្មែរកាន់ តែផុសផុលបន្ថែមទៀត ដើម្បីថែរក្សាការពារ និងលើកស្ទួយវប្បធម៌ ប្រពៃណីរបស់ខ្មែរយើងផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហប័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានរយៈពេល៤ថ្ងៃ ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print