ផ្លូវដែករុស្ស៊ី-កូរ៉េខាងជើង បើកនៅមុនទិវាជ័យជម្នះ ៩ ឧសភា របស់រុស្ស៊ី

ចែករំលែក៖

ខ្សែរថភ្លើងដែលតភ្ជាប់ទីក្រុង Vladivostok របស់រុស្ស៊ីក្នុងតំបន់ Primorsky និងទីក្រុង Rason កូរ៉េខាងជើងបានចាប់ផ្តើមដំណើរការនៅថ្ងៃទី 8 ខែឧសភា មួយថ្ងៃមុនការប្រារព្ធទិវាជ័យជំនះរបស់ប្រទេសរុស្ស៊ី។

រដ្ឋាភិបាលតំបន់ Primorsky បានប្រកាសនៅថ្ងៃទី 17 ខែមេសាថា “អ្នកទេសចររុស្ស៊ីនឹងអាចទៅទស្សនាវិមានទាហានសូវៀតដែលបានស្លាប់ក្នុងអំឡុងពេលរំដោះប្រទេសកូរ៉េពីការឈ្លានពានរបស់ជប៉ុនក្នុងឆ្នាំ 1945 នៅថ្ងៃទី 8 ខែឧសភាមួយថ្ងៃមុនថ្ងៃជ័យជំនះនៅថ្ងៃទី 9 ខែឧសភា” ។
ទិវាជ័យជំនះ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសរុស្ស៊ី ដែលបង្ហាញពីជ័យជំនះរបស់កងទ័ពក្រហមសូវៀតលើពួកណាស៊ីក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ (ថ្ងៃទី 9 ខែឧសភា ឆ្នាំ 1945 -ថ្ងៃទី 9 ខែឧសភា ឆ្នាំ 2025)។
ក្រុមអ្នកសង្កេតការណ៍កូរ៉េខាងត្បូងនិយាយថា ការសម្ពោធផ្លូវរថភ្លើងថ្មីតភ្ជាប់រុស្ស៊ី និងកូរ៉េខាងជើងនៅមុនថ្ងៃបុណ្យជាតិរុស្ស៊ីដ៏សំខាន់ ជាពិសេសបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។
អាជ្ញាធរ Primorsky និយាយថា ប្រតិបត្តិការនៃផ្លូវរថភ្លើងទេសចរណ៍អន្តរជាតិថ្មីរវាងរុស្ស៊ី នឹងកូរ៉េខាងជើងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់តំបន់។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចពីរលើករបស់មេដឹកនាំកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំ 2019 និង 2023 ដោយរថភ្លើងពាសដែកឯកជន មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានចុះពីស្ថានីយរថភ្លើងក្នុងតំបន់ Primorsky ។
ទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាងនៅតែដំណើរការជើងហោះហើររវាងទីក្រុងវ្ល៉ាឌីវ៉ូស្តុក និងទីក្រុងព្យុងយ៉ាង ក៏ដូចជាខ្សែរថភ្លើងរវាងស្ថានីយ Khasan (រុស្ស៊ី) និងស្ថានីយ៍ទន្លេ Tuman (កូរ៉េខាងជើង)។ រថភ្លើងដែលតភ្ជាប់ស្ថានីយ Khasan និង Tuman ដំណើរការរៀងរាល់ថ្ងៃច័ន្ទ ពុធ និងថ្ងៃសុក្រ ហើយពេលវេលាធ្វើដំណើររវាងស្ថានីយទាំងពីរចំណាយពេលត្រឹមតែ 17 នាទីប៉ុណ្ណោះ។
បច្ចុប្បន្ននេះ ជនជាតិរុស្សីអាចធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងបានតែតាមវិធីទាំងពីរខាងលើប៉ុណ្ណោះ និងដោយផ្លូវរថភ្លើងថ្មីដែលនឹងបើកដំណើរការនៅដើមខែឧសភា។
មុននេះនៅថ្ងៃទី 27 ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងកូរ៉េខាងជើងបានរាយការណ៍ថា ភាគីទាំងពីរនឹងចាប់ផ្តើមសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេ Tumannaya (ទន្លេ Tumen ជាភាសាកូរ៉េក្នុងពេលឆាប់ៗនេះ)៕ ដោយធីរីណា

...

រូបថត​: 5-TV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print