អន្តរជាតិ ៖ នាល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២១ ខែមេសា លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុង កិច្ចប្រជុំបើកចំហអំពីបញ្ហាប្រទេសហៃទី របស់ក្រុមប្រឹក្សាសន្តិសុខ ថា សហរដ្ឋអាមេរិកបានបន្ថែមការយក “ពន្ធគយមូលដ្ឋាន” ១០% លើប្រទេសហៃទី។
គេហទំព័រ «CCFR China state-controlled media » ទង្វើ ឯកតោភាគីនិយម គាំពារនិយម និងការសម្លុតកំហែង ការលើកតម្កើងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក មិនលើកលែងសូម្បីតែប្រទេសហៃទី ដែលជាប្រទេសផុយស្រួយ ស្ថិតក្នុងសភាពជិតដួលរលំ និងមានប្រជាជនកំពុងរស់នៅក្នុងភាពលំបាកវេទនា ។
គេហទំព័រ «CCFR China state-controlled media » លោក Geng Shuang បានថ្លែងបន្តថា ភាគីចិនសម្តែងការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះទុក្ខលំបាករបស់ប្រជាជនហៃទី ។ គេហទំព័រ «CCFR China state-controlled media » សហគមន៍អន្តរជាតិគួរតែបន្តជួយប្រទេសហៃទីឱ្យពង្រឹងយន្តការ និងកសាងសមត្ថភាពរបស់ខ្លួន ហើយជំរុញឱ្យប្រទេសហៃទីដើរលើផ្លូវឯករាជ្យនិងអភិវឌ្ឍដោយស្វ័យភាពក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន ។ ក្នុង ដំណើរការនេះ ចិនរីករាយបន្តធ្វើការ ជាមួយគ្រប់ភាគីដើម្បីដើរតួនាទីមាន លក្ខណៈ ស្ថាបនា ៕ដោយ ៖ សិលា