ប្រធានព្រឹទ្ធសភាចាត់ទុកទស្សនកិច្ចរបស់ប្រធានរដ្ឋចិន ផ្តល់ផលប្រយោជន៍ច្រើន លើទំនាក់ទំនងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម Xi Jinping ប្រធានរដ្ឋចិន មកកាន់កម្ពុជានាពេលថ្មីៗនេះ បានផ្តល់ផលប្រយោជន៍ យ៉ាងច្រើនទៅលើទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស គឺទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាការគាំទ្រយ៉ាងសំខាន់ ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានបន្តថា អ្វីដែលកម្ពុជា ត្រូវមើលឃើញ គឺនៅត្រង់ថា ល្បឿននៃការជីកព្រែកជីកហ្វូណនតេជោ នឹងបន្ត។ សម្តេចថា មិត្តចិន បានប្រកាសនៅក្នុងការផ្តល់ជំនួយ ក៏ដូចជា ឱ្យក្រុមហ៊ុនមកចូលរួម សម្រាប់ដំណើរការ ព្រែកជីកនេះ ដែលកម្ពុជា នឹងសម្រេច នូវព្រែកជីកនេះ ឱ្យបានលឿន ដែលយើងបានកំណត់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print