ជនជាតិចិនម្នាក់បើករថយន្ដបែកកង់មិនព្រមឈប់រេចង្កូតបុកខឿនសួនច្បាររងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តលឿន ចុះពីលើស្ពានជ្រោយចង្វារ ស្របពេលកំពុងបែកកង់ តែមិនព្រមឈប់ ធ្វើអោយរថយន្តបែកកង់រេចង្កូតទៅបុកខឿនសួនច្បាររងការខូចខាត ។ ហេតុការណ៍ នេះបានកេីតឡេីងនៅវេលាម៉ោង ០១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

បើតាមប្រភពព័ត៍មានពីកន្លែងកើតបានអោយដឹងថា គេឃើញបុរសជនជាតិចិនម្នាក់ បានបេីករថយន្ត មួយគ្រឿង ឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BV- 7677 បានបេីកបរក្នុងទិសដៅពីកេីតមកលិច ល្បឿនលឿន ខណៈបេីកមកដល់ចំណុចរង្វង់គួចកាណុង រថយន្តក៏បានផ្ទុះកង់ផ្នែកខាងមុខ ។ ស្របពេលនោះ ជនជាតិចិនខាងលើនេះ មិនឈប់នោះទេ នៅតែបន្តបើករហូត មកដល់ទល់មុខ ធានាគារABA មួយកន្លែង រថយន្តក៏រេចង្កូត ទៅបុកនឹងខឿនសួនច្បារ បណ្តាលអោយរងការខូចខាត ។ ចំណែកឯរថយន្តខាងលេីបានដាច់កង់រថយន្តផ្នែកមុខខាងឆ្វេង តែមិនមានអ្នកណាម្នាក់រងរបួសឡេីយ ។ ភ្លាមៗ បុរសជនជាតិ មិនបានដើរទៅណានោះទេ ។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងខាងលេី រួចបានរាយការណ៍ទៅកាន់កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការវាស់វែងស្ទូចរថយន្តខាងលេីទៅរក្សាទុកនៅការិយាល័យនគរបាលរាជធានីភ្នំពេញ រង់ចាំធ្វេីការដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print