ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រចែងថាព្រះរាជាណាចក្រកម្ពុជាប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្សនិងសេដ្ឋកិច្ចទីផ្សារសេរី = ដូច្នេះគ្មានហេតុផលណាដែលចោទថាកម្ពុជាដើរតាមរបបកុម្មុយនីស្ដ ។ អ្នកចោទកម្ពុជាថាកុម្មុយនីស្ដ គឺមានខួរក្បាលកុម្មុយនីស្ដ ។
២- គ្រឿងញៀននៅពាសពេញសហរដ្ឋអាមេរិកម៉េចមើលមិនឃើញ = ហើយពលរដ្ឋនៅសហរដ្ឋអាមេរិកទិញស្អីក៏ជំពាក់បំណុលធនាគារដែរម៉េចមិននិយាយ?
៣- ចោទថាកម្ពុជាដើរតាមរបបកុម្មុយនីស្ដ = មកពីមិនមើលនិងឃើញថារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តតាមរដ្ឋធម្មនុញ្ញ?
៤- ទណ្ឌិតមេឧទ្ទាមជ្រុលនិយមនិង រ៉ុង ឈុន មានបណ្តឹងច្រើន = មកពីបានប្រព្រឹត្តល្មើសច្បាប់ច្រើននិងមានពិរុទ្ធភាពទើបមានការចោទប្រកាន់ពីតុលាការ?
៥- ដឹកនាំប្រទេសទាល់តែធ្វើដូចលោកត្រាំទើបហៅថាប្រជាធិបតេយ្យសេរី = សេរីមែនគឺសេរីស្រេចចិត្ត?
៦- គំនិតល្អរបស់លោកត្រាំគឺចង់នាំយករោងចក្រចូលទៅក្នុងសហរដ្ឋអាមេរិកដើម្បីឲ្យពលរដ្ឋអាមេរិកាំងមានការងាធ្វើ = តែលោកភ្លេចគិតថានៅសហរដ្ឋអាមេរិកកម្លាំងពលកម្មថ្លៃជាងនៅកម្ពុជាដែលបណ្តាលឲ្យផលិតផលសម្រេចឡើងថ្លៃខ្ពស់ដែលជាបន្ទុករបស់ពលរដ្ឋអាមេរិកដដែល?
៧- ជាមធ្យមថ្លៃពលកម្មនៅសហរដ្ឋអាមេរិក១៥$/១ម៉ោង = អញ្ចឹងតម្លៃផលិតផល ផលិតនៅសហរដ្ឋអាមេរិកមានតម្លៃលើសពីនៅកម្ពុជា១០-២០ដង?
៨- នៅប្រទេសមួយបើទំនិញឡើងថ្លៃមិនជាការល្អទេ = នឹងមានប្រតិកម្មពីប្រជាពលរដ្ឋដែលជាទទួលបន្ទុក?
៩- បុគលិកទូរទស្សន៍មនសិការចូលដៃជាមួយក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = បញ្ជាក់ថាពួកនេះសុទ្ធតែជាជនក្បត់ជាតិខ្មែរ?
១០- ថាសម្តេចតេជោ ហ៊ុន សែន កាត់កោះត្រល់ឲ្យបរទេស = គឺជាការនិយាយមួលបង្កច់ប្រវត្តិសាស្ត្រ? ៕
ដោយ ៖ សិលា