អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ សំដៅលើព័ត៌មានពាក់ព័ន្ធដែលអាមេរិកឃោសនាជាបន្តបន្ទាប់ថា កំពុងចរចាលើបញ្ហាពន្ធគយជាមួយភាគីចិន លោកGuo Jiakunអ្នកនាំពាក្យក្រសួងការបរទេសចិនបានបដិសេធចំពោះករណីនេះក្នុងសន្និសីទកាសែតជាប្រចាំនៅថ្ងៃទី២៤ខែមេសាថា អ្វីទាំងអស់នេះសុទ្ធតែជាព័ត៌មានក្លែងក្លាយ។
គេហទំព័រ «CCFR China state-controlled media » លោកGuo Jiakunបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថា សង្គ្រាមពន្ធគយលើកនេះគឺបង្កឡើងដោយអាមេរិក អាកប្បកិរិយារបស់ភាគីចិនគឺជាប់លាប់និងច្បាស់លាស់ ពោលគឺបើធ្វើសង្រ្គាម ប្រទេសចិននឹងប្រយុទ្ធប្រឆាំងរហូតដល់ទីបញ្ចប់ បើធ្វើការចរចា ប្រទេសចិននឹងបើកចំហជានិច្ច តែការចរចាត្រូវប្រកបដោយសមភាព គោរពគ្នានិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
គេហទំព័រ «CCFR China state-controlled media » លោកបានគូសបញ្ជាក់ថា បើសិនជាភាគីអាមេរិកពិតជាចង់ឆ្លងតាមការចរចាមកដោះស្រាយបញ្ហាមែន នោះ ត្រូវលុបចោលការដាក់សម្ពាធជាអតិបរមា បញ្ឈប់ ការគំរាមកំហែង និងធ្វើការសន្ទនាជាមួយភាគីចិនដោយឈរលើមូលដ្ឋានសមភាព គោរពគ្នានិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕
ដោយ ៖ សិលា