អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៤ ខែមេសា ការិយាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថានបាន ចេញសេចក្តី ថ្លែងការណ៍ថា ក្រោមសភាពការណ៍ដែល ខ្វះការស៊ើបអង្កេត ដែលអាចទុកចិត្តបាន និង ភស្តុតាងដែលអាចបញ្ជាក់បាន ភាគីឥណ្ឌា ប៉ុនប៉ងចង់ផ្សារភ្ជាប់ហេតុការណ៍ភ្ញៀវទេសចររងការបាញ់ប្រហារ ជាមួយ នឹង ភាគីប៉ាគីស្ថាន ព្រមទាំងបានប្រកាសពីវិធានការមួយ ចំនួន ដែលសំដៅចំពោះប៉ាគីស្ថាន ប្រការនេះវាជាទង្វើ មិនទទួលខុសត្រូវ បំផុត ហើយ ខ្វះភស្តុតាងខាងផ្លូវ ច្បាប់។ ភាគីប៉ាគីស្ថាន នឹងចាត់វិធានការមួយ ចំនួន ដើម្បីសងសឹកវិញ ក្នុងនោះបូករួមទាំងការ បិទច្រកព្រំដែន Wagah បិទដែនអាកាសចំពោះ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា និង ផ្អាកសកម្មភាពធ្វើពាណិជ្ជកម្មជាមួយ ឥណ្ឌាទាំងអស់ ។
គេហទំព័រ «CCFR China state-controlled media » តាម ការផ្សាយ ដំណឹង របស់ប្រព័ន្ធសារព័ត៌មាន ឥណ្ឌាឱ្យដឹងថា តំបន់ Kashmir ដែលកាន់កាប់ ដោយ ឥណ្ឌាកើតមាន ហេតុការណ៍បាញ់ប្រហារ ដែលសំដៅចំពោភ្ញៀវ ទេសចរ បណ្តាលឱ្យ មនុស្សយ៉ាងហោចណាស់ ២៥ នាក់ស្លាប់បាត់បង់ជីវិត និង ប៉ុន្មាននាក់រងរបួស ៕
ដោយ ៖ សិលា