ខេត្តក្រចេះ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តរេចង្កូតទៅគៀនិងម៉ូតូគួរឱ្យសង្វេគណាស់បណ្តាលឱ្យស្លាប់ទាំងគ្រួសារតែម្តងក្នុងនោះមានឪពុក.ម្ដាយ.និងកូនតូចៗ២នាក់ទៀតផងយ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តគៀម៉ូតូបង្កឱ្យមានមនុស្សស្លាប់ទាំងគ្រួសារនោះបានកើតឡើងនៅវេលាម៉ោង១ .០០នាទីថ្ងៃទី០១ ខែឧសភាឆ្នាំ២០២៥
ត្រង់ទីតាំងចំនុចស្ពានព្រែកឆ្លូងក្នុងភូមិសំរង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នោះបង្ករឡើងដោយរថយន្តម៉ាកហុីយ៉ានដាយពណ៌សពាក់ស្លាក់លេខត្បូងឃ្មុំ3A3218.មានទឹសដៅពីជើងទៅត្បូងក្នុងស្ថានភាពផ្លូវកោងរេចង្កូតទៅគៀម៉ូតូ។
អ្នកបើកបរថយន្តដោយឈ្មោះម៉ៅរ៉ានីភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែឥស្លាមមានទីលំនៅភូមិអូរពីរឃុំថ្មពេជ្រស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។
រថយន្តបើកបរក្នុងស្ថានភាពផ្លូវកោងរេចង្កូតទៅគៀម៉ូតូ
ក្នុងទឹសដៅបញ្ច្រាសគ្នា.ហើយក៏ព្យាយយាមបើកបររត់គេចតែត្រូវសមត្ថកិច្ចចរាចរណ៍ស្ទាក់ចាប់បាននៅទីរួមស្រុកស្នួលខេត្តក្រចេះ.។
ឯម៉ូតូម៉ាកហុងដាC125.ពាក់ស្លាកលេខក្រចេះ1E0786បើកបរដោយឈ្មោះបញ្ញាភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរស់នៅភូមិសង្គមឃុំសណ្តាន់ស្រុកសម្បូរខេត្តក្រចេះមានពាក់មួកសុវត្ថភាពស្លាប់នៅនិងកន្លែងកើតហេតុអ្នករួមដំណើរទី១.ឈ្មោះដាចន្នីភេទស្រីអាយុ២៣ឆ្នាំពាក់មួកសុវត្ថភាពត្រូវជាប្រពន្ធស្លាប់នៅនិងកន្លែងកើតហេតុ។
អ្នករួមដំណើទី២ឈ្មោះបញ្ញាស្រីនិតអាយុ២ឆ្នាំអត់មួកសុវត្ថភាពត្រូវជាកូនស្លាប់នៅកន្លែងកើតហេតុ។
អ្នករួមដំណើទី៣ឈ្មោះបញ្ញាសុខណាភេទប្រុសអាយុមួយខែស្លាប់នៅកន្លែងកើតហេតុ។
ជនរងគ្រោះទាំងគ្រួសារធ្វើដំណើរពីទីរួមស្រុកស្នួលឆ្ពោះទៅខេត្តក្រចេះក៏ជួបគ្រោះថ្នាក់ស្លាប់ទាំងគ្រួសារតែម្តង។
សាកសពសមត្ថកិចរាចណ៍បានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាប្រពែណី។
អ្នកបើកបររថយន្តត្រូវនគបាលចរាចរណ៍ឃាត់ខ្លួនបណ្តោះអាសន្នរង់ចាំចាត់តាមច្បាប់ចរាចរណ៍ផ្លូវគោគ។
ឯរថយន្តបង្ក និងម៉ូតូរក្សារទុកនៅអធិការដ្ឋាននគបាលស្រុកស្នួលរង់ចាំដោះស្រាយតាមក្រោយ៕