ខេត្តព្រះសីហនុៈវេលាម៉ោង១៤.៤០នាទីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កំលាំងមន្ទីរយុត្តិធម៌ អ.ហខេត្តព្រះសីហនុ ចំនួន១០នាក់ដឹកនាំដោយលោកវ.ត្រី ឆេង. វុទ្ធី ប្រធានមន្ទីរយុត្តិធម៌សហការជាមួយកំលាំងអ.ហមូលដ្ឋានក្រុងព្រះសីហនុនិងមានការសម្របសម្រួលនិតិវិធីដោយលោក រស់ សារាំព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុបានចុះបង្រ្កាបទូរហ្គេមបាញ់ត្រីអត់ច្បាប់អនុញ្ញាតិ១កន្លែងស្ថិតនៅចំណុចក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុង_ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានអោយដឹងថាៈ ឃាត់ខ្លួនអ្នកមើលការ
ខុសត្រូវចំនួន២នាក់១-ឈ្មោះ សរ រតនះ ភេទប្រុសអាយុ២៧ឆ្នាំ-២ឈ្មោះ ចាន់ ចនភេទប្រុសអាយុ៣៨ឆ្នាំ និង
ឃាត់ខ្លួនអ្នកលេងបានចំនួន៦នាក់÷
-១_ឈ្មោះ អុល. ម៉ៅ ភេទប្រុសអាយុ២៣ឆ្នាំ-២ឈ្មោះ អឿន. ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ-៣ឈ្មោះ កែវ. សែ ភេទប្រុសអាយុ៣២ឆ្នាំ-៤ឈ្មោះ សឿង សីហា ភេទប្រុស អាយុ១៨ឆ្នាំ-៥ឈ្មោះ ប៊ោន ចាន់ធូ ភេទប្រុសអាយុ២១ឆ្នាំ-៦ឈ្មោះសោម តាប់ ភេទប្រុស អាយុ២៥ឆ្នាំ។
វត្ថុតាងចាប់យករួមមាន÷-១ទូរហ្គេមបាញ់ត្រីចំនួន២ទូរ-២កៅអីអង្គុយមូលចំនួន១០កៅអី-៣ទូរស័ព្ទដៃចំនួន៥គ្រឿង-៤សៀវភៅបញ្ជីចំណូល-ចំណាយ១ -៥ចង្កោមសោរទូរហ្គេមចំនួន២- ៦ប្រាក់រៀលចំនួន
៤១៩.៥០០ ៛-៧ស្លាកបំរ៉ាមចំនួន២៥សន្លឹក-៨ការបូបខ្មៅចំនួន១ -៩តុជ្រុងចំនួន១។
បច្ចុប្បន្នទាំងអ្នកមើលការខុសត្រូវនឹងអ្នកលេងត្រូវបានឃាត់ខ្លួនបញ្ជូនទៅនៅការិយាល័យជំនាញអ.ហខេត្តព្រះសីហនុដើម្បីធ្វើការសាកសួរតាមនិតិវិធីច្បាប់៕
ដោយ សុខ ខេមរា