ភ្នំពេញ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ ខណៈដែលស្រវឹងស្រានិងជិះម៉ូតូលឿនពេករ៉េចង្កូតទៅបុករ៉ឺម៉កដឹកអេតចាយ កាលពីវេលាម៉ោង១០និង៥នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ២១៧ ក្បែស្តុបចំការដូងស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមសាក្សីពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-5624 បើកបរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ដោយសាតែស្រវឹងស្រាខ្លាំងពេកក៏ងោកមួយភាំងហើយរ៉េចង្កូតទៅបុករ៉ឺម៉កដឹកអេតចាយពីក្រោយដែលឈប់នៅចញ្ចើមផ្លូវបណ្ដាលឲ្យដួលបែកមុខបែកក្បាលតែម្ដង ។
ក្រោយកើតហេតុភ្លាមៗ រថយន្តសង្រ្គោះបន្ទាន់បានមកដឹងយកទៅព្យាបាលនៅគ្លីនិកឯកជន បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានមកដល់និងធ្វើការវាស់វែងយកម៉ូតូបង្កនិងរ៉ឺម៉កទៅរក្សាទុកនៅអធិការខណ្ឌដង្កោរងចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ជីម ភារ៉ា ដង្កោ
...