រាជធានីភ្នំពេញ៖ បុរសម្នាក់ជាជាងជួសជុលទូរសទ័ព្ទដៃធ្លាប់បានលួងលោមក្មេងស្រីយកទៅរំលោភសេពសន្ថវៈបានសម្រេចបានម្តងទៅហើយ នៅក្នុងផ្ទះជួលរបស់គេក្រោយមកញ៉ាមចង់មង្ដទៀត ក៏ត្រូវបានឪពុក-ម្តាយរបស់ក្មេងស្រីរងគ្រោះចាប់ឃាត់ខ្លួនយកមកប្រគល់ឱ្យកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ក្រោយពីបុរសរូបនោះបានលួងលោមកូនស្រីរបស់ពួកគាត់ដែលមានអាយុទើបតែ១៤ឆ្នាំទៅរួមភេទ។
ហេតុការណ៍ឃាត់ខ្លួនបុរសខាងនេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសដែលជាជនសង្ស័យខាងនេះមានឈ្មោះ ញឹម សុខរ័ត្ន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរជាជាងជួសជុលទូរស័ព្ទដៃ ស្នាក់នៅផ្ទះជួលលេខL5 ផ្លូវព្រះនរោត្តម ម្តុំផ្សាររន្ទះបាញ់ ក្រុម៥៩ ភូមិ១០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏ត្រូវបានឪពុក-ម្តាយរបស់ក្មេងស្រីរងគ្រោះចោទថា បានលួងលោមកូនស្រីរបស់គាត់យកទៅរំលោភបានសម្រេចម្តងហើយតែក្រោយមកញ៉ាមចង់មង្ដទៀត ក្រោយកើតហេតុឪពុក-ម្តាយរបស់ក្មេងស្រីរងគ្រោះបានធ្វើការចរចាពីប្រាក់សំណងជម្ងឺចិត្តមិនត្រូវ ក៏ចាប់ឃាត់ខ្លួនយកមកប្រគល់ឱ្យប៉ូលិសតែម្តង ។
ក្មេងស្រីរងគ្រោះមានឈ្មោះ អ.ដ.វ អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ សាលា ជា ស៊ីុម បឹងកេងកង សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងកេងកងទី១ ជាមួយឪពុក-ម្តាយ និងមានទីលំនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានត្រូវបុរសសង្ស័យខាងលើលួងលោមយកទៅរំលោភក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួនបានសម្រេចកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ កន្លងមកនេះ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា រូបខ្លួនពិតជាបានរំលោភទៅលើក្មេងស្រីរងគ្រោះបានសម្រេចតែ១មង្ដពិតមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ទន្លេបាសាក់ ធ្វើកំណត់ហេតុបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕