ឧទ្ធម្ភាគចក្រ​ស៊ី​រី​ធ្លាក់​ចូល​ក្នុង​ផ្សារ​ស្លាប់​មនុស្ស​២៧​នាក់​ និង​រាប់​សិប​នាក់​រង​របួស

ចែករំលែក៖

សាក្សី​ និង​ពលរដ្ឋ​បាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​២៧​នាក់​បាន​បាត់បង់​ជីវិត​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ បន្ទាប់​ពី​ហេតុការណ៍​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​កម្លាំងយោធា​ស៊ី​រី​បាន​ហោះ​ទៅ​ធ្លាក់​ចូល​ក្នុង​ផ្សារ​ដែល​កំពុង​មមាញឹក​ ស្ថិត​នៅ​ទីប្រជុំជន​ Ariha​ ភាគ​ពាយព្យ​ តំបន់​គ្រប់គ្រង​កាន់​ដោយ​ក្រុម​ឧទ្ទាម​កាលពី​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​២០១៥​ ។​

sew

​ក្រុម​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ី​រី​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​ដែល​ជា​អ្នកស៊ើប​អង្កេត​តាមដាន​ដោយ​ផ្ទាល់​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ជីវិត​ក្នុង​ហេតុការណ៍​សង្គ្រាមស៊ីវិល​ស៊ី​រី​នោះ​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ភាគច្រើន​ជា​ពលរដ្ឋ​ស៊ី​វិល​ ស្ថិត​នៅ​លើ​ដី​ ក្នុង​ទីរួមខេត្ត​ Idlib​ ដែល​ទីតាំង​នេះ​បាន​ក្លាយទៅជា​សម្ពន្ធមិត្ត​របស់​ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ខែឧសភា​ កន្លង​ទៅ​នេះ​ ។​

​ក្នុង​រយៈពេល​ភ្លាមៗ​នេះ​ គេ​មិន​ទាន់​ឃើញ​ប្រតិកម្ម​បែប​ណា​នៅឡើយ​ពី​កងកម្លាំង​យោធា​ស៊ី​រី​ដែល​ជាដើម​ចម​នៃ​បញ្ហា​បើក​ឧទ្ធម្ភាគចក្រ​ធ្លាក់​ទៅ​ក្នុង​ផ្សារ​។​ ក្រុម​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ ក៏​ដូច​ក្រុម​អ្នក​សង្កេតការណ៍​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ច្រើន​នាក់​បាន​រង​របួស​ ។​

​ទីភ្នាក់ងារ​រ៉​យ​ទ័​របា​ន​ផ្សព្វផ្សាយ​ដោយ​ស្រង់​ប្រភព​ពី​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បញ្ជាក់​ថា​ ឧទ្ធម្ភាគចក្រ​ កម្លាំងយោធា​ស៊ី​រី​បាន​ទម្លាក់​គ្រាប់បែក​ នៅ​ចំ​កណ្តាល​ទីប្រជុំជន​ និង​តាម​ដង​វិ​ថី​ដែល​កំពុង​មានការ​បើកទ្វារ​ពេល​ព្រឹក​ដើម្បី​ធ្វើ​អាជីវកម្ម​ លក់ដូរ​ ហើយ​បន្ទាប់​មក​ ឧទ្ទ​ម្ភា​គ​ចក្រ​នោះ​ស្រាប់តែ​ធ្លាក់​ចូល​ទៅ​ក្នុង​កណ្តាល​ផ្សារ​តែ​ម្តង​ ។​

​សាក្សី​ឈ្មោះ​ Ghazal​ Abdullah​ និយាយ​ថា​ ឧទ្ធម្ភាគចក្រ​ទម្លាក់​គ្រាប់បែក​នៅ​តាម​ផ្លូវ​ធំ​ Bazaar​ ហើយ​ក្រោយមក​ឧទ្ធម្ភាគចក្រ​ស្រាប់តែ​ធ្លាក់​ទៅ​ក្នុង​ផ្សារ​ ។​ ក្រុម​សង្កេតការណ៍​និយាយ​ថា​ ឧទ្ធម្ភាគចក្រ​នេះ​ទទួល​រង​ការ​បាញ់​ទម្លាក់​។​

​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​បាន​និង​កំពុង​កើតឡើង​ស្ថិត​នៅ​ខេត្ត​ដាច់​ស្រយាល​ Idlib​ របស់​ស៊ី​រី​ រវាង​កងកម្លាំង​រដ្ឋាភិបាល​ស្មោះត្រង់​លោក​បា​សា​ អាល់​អាសា​ដ​ នឹង​ក្រុម​ឧទ្ទាម​ដែល​មានឈ្មោះ​ហៅ​ថា​ ក្រុម​ Jaish​ al​ Fateh​ ឬ​ហៅ​ថា​កងកម្លាំង​សញ្ជ័យ​ ដែល​រួម​មាន​ក្រុម​សមា​សភា​អាល់​កៃ​ដា​ រណសិរ្ស​នូ​ស្រ៊ា​ ផង​ដែរ​ ។​

​ការ​បាត់បង់​សិទ្ធិ​គ្រប់គ្រង​ទៅ​លើ​តំបន់​ Ariha​ របស់​កម្លាំងយោធា​ស៊ី​រី​នោះ​បាន​ធ្វើ​ឲ្យ​ក្រុម​ឧទ្ទាម​កាន់តែ​មាន​សមត្ថភាព​ថែម​ទៀត​នៅ​ក្នុង​ការ​គ្រប់គ្រង​ខេត្ត​ Idlib​ ស្ទើរតែ​ទាំងស្រុង​ ។​ ខេត្ត​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ទួ​រ​គី​ និង​នៅ​ជិត​ទីក្រុង​ Latakia​ ដែល​ជា​ដែនដី​បេះដូង​របស់​និកាយ​ Alawite​ របស់​ប្រធានាធិបតី​បា​សា​ អាល់​អាសា​ដ​ ស្ថិត​តាម​ឈូង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ ។​

​តំបន់​សម្បុរ​ដោយ​ធនធាន​កសិកម្ម​ ទោះបី​យ៉ាងណា​ក៏​ដោយ​ បាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​តែ​ការ​បំផ្ទុះ​គ្រាប់​ និង​ការ​ប្លោង​អាវុធ​ធុន​ធ្ងន់​ដាក់​គ្នា​រវាង​កងកម្លាំង​ស្មោះត្រង់​លោក​ប្រធានាធិបតី​ស៊ី​រី​បា​សា​ អាល់​អាសា​ដ​ នឹង​ក្រុមប្រឆាំង​ ។​

​កម្លាំង​ទាហាន​ស៊ី​រី​បាន​បង្កើន​សកម្មភាព​វាយប្រហារ​ពីលើ​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​ ដើម្បី​ដណ្តើម​ទីតាំង​កាន់កាប់​ឡើង​វិញ​ ដែល​ក្រុម​ឧទ្ទាម​បាន​ដណ្តើម​កាន់កាប់​ ព្រមទាំង​បិត​ច្រក​សំខាន់ៗ​របស់​ស៊ី​រី​ដូច​ជា​នៅ​តំបន់​ជ្រលង​ភ្នំ​ខេត្ត​ Latakia​ និង​តំបន់​ឈូង​សមុទ្រ​ភាគ​ខាងជើង​ទីក្រុង​ដា​ម៉ា​កាស​ជាដើម​ ៕

...

see

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print