ចេញពី​ធ្វើការ​ទៅ​ផឹកសីុ​មក​ដល់​ផ្ទះ​ យប់​រាល់ថ្ងៃ​ប្រពន្ធ​សួរនាំ​ទាញ​អំបោស​វាយ​សន្លប់​ឈឹង

ចែករំលែក៖

ខេត្ដ​ប៉ៃលិន​៖​ ស្ដ្រី​ម្នាក់​ត្រូវ​ប្ដី​វាយ​ ឱ្យ​សន្លប់​បាត់​មាត់​បាត់​ក​ព្រោះតែ​ខឹង​នឹង​ប្រពន្ធ​សួរនាំ​បន្ដិចបន្ដួច​ពេល​ត្រឡប់​ មក​ពី​ផឹកស៊ី​ដល់​ផ្ទះ​យប់​ជ្រៅ​ ។​​ករណី​ហិង្សា​ប្ដី​វាយ​ប្រពន្ធ​នេះ​បាន​ កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ យប់​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ ភូមិ​ក្បាល​ព្រ​លាន​ សង្កាត់​អូរ​តា​វ៉ៅ​ ក្រុង​-​ខេត្ដ​ប៉ៃលិន​ ។​

pailin-11

​បើ​តាម​នគរបាល​មូលដ្ឋាន​ឱ្យ​ដឹង​ថា​ ស្ដ្រី​រង​គ្រោះ​ដែល​ត្រូវ​ប្ដី​វាយ​ឱ្យ​សន្លប់​ មាន​ស្នាម​ជាំ​ពេញ​ខ្លួន​ឈ្មោះ​ ជួង​ នី​ អាយុ​៣១​ឆ្នាំ​ មុខរបរ​កម្មករ​ មានស្រុក​ កំណើត​នៅ​ភូមិ​-​ឃុំ​អំពិល​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ បច្ចុប្បន្ន​រស់នៅ​ភូមិ​-​ឃុំ​ កើតហេតុ​ខាងលើ​ ។​ ចំណែក​ប្ដី​ឈ្មោះ​ អ៊ុំ​ សុខុម​ អាយុ​៣៨​ឆ្នាំ​ ជា​កម្មករ​បុក​អណ្ដូង​ ទឹក​ ។​

​បើ​តាម​ស្ដ្រី​រង​គ្រោះ​ឱ្យ​ដឹង​ថា​ មុន​ ពេល​កើតហេតុ​គាត់​បាន​សួរនាំ​ប្ដី​ក្នុង​ បំណង​ល្អ​និង​ដើម្បី​សុវត្ថិភាព​ចំពោះ​ប្ដី​ ប៉ុណ្ណោះ​ ព្រោះតែ​ឃើញ​ប្ដី​ចេញពី​ធ្វើការ​ ងារ​មិន​បាន​ត្រឡប់​មក​ផ្ទះ​នោះ​ទេ​ តែ​ បាន​ទៅ​ផឹកស៊ី​រាល់ថ្ងៃ​ ។​ ជួន​ថ្ងៃ​ខ្លះ​ដល់​ ម៉ោង​១០-១១​ ទើប​ត្រឡប់​មក​ផ្ទះ​វិញ​។​ ពេល​នោះ​ប្ដី​របស់​គាត់​មិន​បាន​ឆ្លើយ​តប​ អ្វី​ទេ​ ក្រោយ​បន្ដិច​ក៏​ទាញ​អំបោស​មក​ វាយ​លើ​រូប​គាត់​ខណៈ​ដែល​គាត់​បាន​សួរ​ ប្ដី​តែ​៤-៥​ម៉ាត់​ប៉ុណ្ណោះ​ ។​ ក្រោយ​ពី​វាយ​ រួច​ហើយ​ក៏​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​បាត់​ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ត្រឡប់​ មក​ផ្ទះ​វិញ​ទេ​ ។​

​ស្ដ្រី​រង​គ្រោះ​បាន​បញ្ជាក់​ថា​ អំពើ​ ហិង្សា​សម្រាប់​ប្ដី​មក​លើ​រូប​គាត់​មាន​ ច្រើន​លើក​មក​ហើយ​ តែ​ដោយសារ​រូប​ គាត់​ចង់ឱ្យ​មាន​ភាព​សុខដុមរមនា​ក្នុង​ គ្រួសារ​ ទើប​មិន​ដាច់​ចិត្ដ​ប្ដឹងផ្ដល់​តែ​ មក​ដល់​ពេល​នេះ​រូប​គាត់​លែង​ទុកចិត្ដ​ បាន​ទៀត​ហើយ​ ព្រោះតែ​រឿង​ច្រំ​ដែរ​ ។​

​ស្ដ្រី​រង​គ្រោះ​បាន​បន្ថែម​ថា​ ពាក្យ​ បណ្ដឹង​របស់​គាត់​បាន​ដាក់​ចូល​ទៅ​នគរ​ បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ ដ្ឋា​ន​នគរបាល​ខេត្ដ​ប៉ៃលិន​ពី​បទ​ប្ដី​ប្រើ​ អំពើ​ហិង្សា​និង​ជា​សំណូមពរ​ឱ្យ​ចាត់ការ​ តាម​ផ្លូវច្បាប់​ ។​

​លោក​ឧត្ដមសេនីយ៍ត្រី​ ជា​ ចាន់​ឌឹ​ន​ ស្នងការ​នគរបាល​ខេត្ដ​ប៉ៃលិន​ក្រោយ​ពី​ បានឃើញ​បណ្ដឹង​ស្ដ្រី​រង​គ្រោះ​លោក​បាន​ ដាក់​បញ្ជារ​ឱ្យ​សមត្ថកិច្ច​ក្រោម​ឱវាទ​ តាម​ចាប់​ប្ដី​ហេងស៊យ​ខាងលើ​នេះ​យក​ មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ ៕​

ដោយ៖ ស​ សា​រ៉េ​ត​

...

pailin1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print