អាជីវករ​នៅ​ផ្សារ​កណ្ដាល​និង​ផ្សារ​ ត្រី​យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កន្លែង​លក់ដូរ​

ចែករំលែក៖

ខេត្ដបន្ទាយមានជ័យ​៖​ អាជីវករ​នៅ​ ផ្សារ​ចំនួន​ពីរ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា​បាន​យក​ផ្លូវ​សាធារណៈ​ ធ្វើ​ជា​កន្លែង​លក់ដូរ​របស់​ខ្លួន​ដើម្បី​ប្រមូល​ ផលប្រយោជន៍​ហើយ​មិន​គិត​ពី​ផល​ប៉ះ​ ពាល់​ដល់​អ្នក​ដទៃ​។​

03-08-201552821

​ដោយ​មានការ​រិះគន់​នឹង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​និង​តាម​ការ​ណែនាំ​របស់​ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​២០១៥​ លោក​ អ៊ុំ​ សុផល​ អធិការ​នគរបាល​ក្រុង​បាន​ដឹកនាំ​ បញ្ជា​កម្លាំង​ក្រោម​ឱវាទ​ចុះ​រៀប​ចំការ​លក់ដូរ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​របៀប​រៀប​ រយ​បញ្ជៀ​សការ​ប៉ះពាល់​អ្នកដំណើរ​និង​ អ្នក​ថ្មើរជើង​។​ ​

លោក​ សៅ​ សា​រឿ​ន​ នាយ​កា​រិ​យា​ ល័យ​សណ្ដាប់​ក្រុង​បាន​និយាយ​ឱ្យ​ដឹង​ថា​ ផ្សារ​ដែល​ប្រជាពលរដ្ឋ​បាន​រិះគន់​នឹង​ក៏​ ជា​ផ្សារ​ដែល​កម្លាំង​លោក​កំពុង​រៀបចំ​គឺ​ផ្សារ​កណ្ដាល​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ កណ្ដាល​ ហើយ​មួយទៀត​គឺ​ផ្សារ​ត្រី​ប៉ោយ​ ប៉ែ​ត​ ស្ថិត​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត​។​ ផ្សារ​ ទាំង​ពីរ​នេះ​គឺ​មាន​អាជីវករ​ជា​ច្រើន​បាន​យក​ចិញ្ចើម​ផ្លូវ​អ្នក​ថ្មើរ​ជើងតាំង​លក់ទំនិញ​ យ៉ាង​រំភើយ​មិនតែប៉ុណ្ណោះ​បាន​ទាំង​យក​ ទ្រូងផ្លូវ​លក់ដូរ​ទៀត​បង្ក​ការ​កកស្ទះ​ដល់​មធ្យោបាយ​អ្នក​ធ្វើ​ដំណើរ​ទូទៅ​។​

​លោកនាយ​ការិយាល័យ​បាន​បន្ដ​ថា​ បន្ទាប់​ពី​កម្លាំង​នគរបាល​ចុះ​រៀបចំ​និង​ ធ្វើការ​ណែនាំ​ដោយ​បង្ហាញ​ពី​ផល​ប៉ះ​ ពាល់​ផ្សេងៗ​អាជីវករ​បាន​យល់ព្រម​រុះ​ រើ​និង​លើក​ទំនិញ​ចេញ​ពីលើ​ចិញ្ចើម​ផ្លូវ​ចូល​មក​លក់​ផ្ទះ​វិញ​ហើយ​ចំពោះ​អ្នក​លើក​ តុ​មក​លក់​ខាងក្រៅ​ផ្សារ​ក៏​យល់ព្រម​ចូល​ទៅ​លក់​ក្នុង​ផ្សារ​វិញ​ដែរ​។​

​ប្រជាពលរដ្ឋ​បាន​ធ្វើការ​សាទរ​ចំពោះ​ចំណាត់ការ​នេះ​របស់​អាជ្ញាធរ​ក្រុង​និង​ នគរបាល​ដែល​បាន​កែ​លម្អ​សោ​ភ​ណ​ ភាព​ផ្សារ​សម្រួល​ដល់​ការ​កកស្ទះ​តាម​ ផ្លូវ​សាធារណៈ​ពិសេស​អ្នកដំណើរ​អាច​ ចរាចរ​បាន​ស្រួល​ ៕​

ដោយ៖ សហការី

52825

52824

52822

...

52823

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print