ក្រុមចោរ៤នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមភ្ជង់ប្លន់ពីយុវជនម្នាក់យកម៉ូតូMSXបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរមានគ្នា៤នាក់ជិះហុងដាឌ្រីម ពណ៌​ខ្មៅ ២​គ្រឿ​ង ប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើម​បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូMSX ពីយុវជនម្នាក់ដែលទើប​តែ​ចេញ​ពីធ្វើការមកញុំាអីជាមួយមិត្តភក្តិនៅកោះពេជ្រ  បានសម្រេចរួចគេចខ្លួនបាត់សម្រេាលដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងពីវេលាម៉ោង ៣​និ​ង​៣០នាទីទៀបភ្លឺ ថ្ងៃទី៤ ខែសីហា តាមបណ្តោយផ្លូវ លេខ១៦៣ មុខសាកលវិទ្យាល័យធនធានមនុស្ស សង្កាត់អូឡាំពិក ខណ្ឌចំការមន ។ យុវជនជនរងគ្រោះមាន​ឈ្មោះ វីត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ម៉ូតូដែលត្រូវក្រុមចោរប្លន់នោះ ម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-8454 ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះមានគ្នា ៥នាក់ស្រី២នាក់ប្រុស៣នាក់ ជិះម៉ូតូ៣គ្រឿង ម៉ាក M​S​X​ ២​គ្រឿងនិងម៉ាក Today មួយ​គ្រឿង ។ ទើបតែមកពីញុំាអាហារនៅកោះពេជ្រ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះសីហនុ ក្នុងទិសដៅពីកើត​ទៅ​លិ​ច​បា​ន​បត់ឆ្វេងតាមផ្លូវលេខ១៦៣ ពីជើងទៅត្បូង ដោយជិះបន្ដដើរគ្នាទាំង៣ម៉ូតូក៏ស្រាប់តែត្រូវជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌​ខ្មៅ ២​គ្រឿ​ង ប្រដាប់ដោយកាំភ្លើងមួយដើមបានជិះម៉ូតូមកបុកម៉ូតូMSXដែលជាម៉ូតូរបស់រូបខ្លួនតែម្នាក់ឯង ហើយបានដកកាំភ្លើងភ្ជង់ប្លន់រូបគេ ហើយយកម៉ូតូទៅបាត់ធ្វើ​ឲ្យមិត្តភក្តិដែលជិះម៉ូតូ​នៅ​ចិតនោះស្រែកយំហើយ ក្រុមជនសង្ស័យបានបើកម៉ូតូជនរងគ្រោះជិះចេញទៅបាត់នៅសល់តែជនរងគ្រោះនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលអូឡាំពិក ៕

...

ដោយ៖ ស​ រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print