ឃាត់ខ្លួនមន្ត្រីចូលនិវត្តន៍ដើរយកលុយតាមការដ្ឋានសំណង់ 

ចែករំលែក៖

ភ្នំពេញ៖ មន្រី្តចូលនិវត្តន៍ម្នាក់ត្រូវបានអាជ្ញាធរ ខណ្ឌច្បារអំពៅឃាត់ខ្លួនធ្វើការអប់រំដោយសារមន្ត្រីចូលនិវត្តន៍រូបនោះយកឈ្មោះមន្ត្រីការិយាល័យភូមិបាលខណ្ឌដើរយកលុយពីការដ្ឋានសំណង់ ។

លោក ណុប ផា អភិបាលរងខណ្ឌ ទទួលការងារសំណង់បានអោយដឹងថាមន្ត្រីចូលនិវត្តន៍រូបនោះមានឈ្មោះ តាយ អេង ភេទប្រុស អាយុ៦៥ឆ្នាំ អតីតជាមន្ត្រី បំរើការនៅមន្ទីរៀបចំដែនដីនគររូបនីយកម្មនិងសំណង់រាជធានីភ្នំពេញ ។

លោកអភិបាលរងបានបន្តថា ការឃាត់ខ្លួននេះបានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នៅចំនុចភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ប៉ុន្តែការឃាត់ខ្លួននេះមិនបានកសាងសំណុំរឿងបញ្ជូននោះទេ គ្រាន់តែធ្វើការ អប់រំកុំអោយយកឈ្មោះមន្ទីរ ឬការិយាល័យសំណង់ដើរយកលុយតាមការដ្ឋានសំណង់តទៅទៀត ព្រោះធ្វើអោយប៉ះពាល់ដល់ការិយាល័យជំនាញ និងអោយមន្ត្រីចូលនិវត្តន៍រូប នេះធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពដើរយកលុយ កុំពាក់ឯកសណ្ឋាន មន្ត្រីរ ការិយាល័យភូមិបាល ៕

ដោយ៖ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print