អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Asif Ali Zardari ប្រធានាធិបតីប៉ាគីស្ថាន បានថ្លែងកាលពី ថ្ងៃទី២១ខែ ឧសភាថា ប៉ាគីស្ថាន ប្រកាន់ខ្ជាប់ គោលការណ៍ ចិន មួយ យ៉ាងមុតមាំ ហើយនឹងបន្ត ឈរនៅ ជាមួយ ប្រទេសចិន ដើម្បីគាំពារ ផលប្រយោជន៍ ស្នូលរបស់ចិន ។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃដដែល លេខាធិការដ្ឋាន នៃប្រធានាធិបតី ប៉ាគីស្ថានបាន ចេញ សេចក្តីប្រកាស ព័ត៌មាន ថា លោក Asif Ali Zardari បាន សម្តែង ការជូនពរ យ៉ាងស្មោះចំពោះ រដ្ឋាភិបាល និងប្រជាជន នៃ ប្រទេសទាំងពីរ ក្នុងឱកាសខួប ទី៧៤នៃការបង្កើត ទំនាក់ទំនងផ្លូវទូតរវាង ប៉ាគីស្ថាននិង ចិន ហើយ សម្តែង ការជូនពរដ៏ល្អ បវរ ជូនចំពោះ ថ្នាក់ដឹកនាំនិង ប្រជាជន ចិន ។
គេហទំព័រ «CCFR China state-controlled media » ក្នុងរយៈ ពេល ៧៤ឆ្នាំកន្លង ទៅនេះ ចំណងមិត្តភាព ដែកថែបរវាង ប៉ាគីស្ថាន និងចិនបាន អភិវឌ្ឍ ជាបន្ត បន្ទាប់ ប្រទេសទាំងពីរ បានលើកកម្ពស់ ទំនាក់ទំនង ទៅជា ភាពជាដៃគូ សហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ គ្រប់ រដូវកាល ។ ភាគីប៉ាគីស្ថាន យកចិត្តទុកដាក់ ខ្ពស់ចំពោះ ទំនាក់ទំនងជាមួយ ប្រទេសចិន ហើយចាត់ទុក ទំនាក់ទំនងជាមួយចិនជា មូលដ្ឋាន គ្រឹះនៃ គោលនយោបាយ ការទូតរបស់ ប៉ាគីស្ថានជាប់រហូតមក ។ ទំនាក់ទំនង រវាងប៉ាគីស្ថាននិង ចិន បានបង្កើត ឡើង ដោយផ្អែក លើ មូលដ្ឋាន ជឿទុកចិត្តគ្នា គោរពគ្នានិង ស្មោះត្រង់ ប្រទេសទាំង ពីរបាន ខិតខំ ប្រឹង ប្រែងជំរុញ សន្តិភាពនិង ស្ថិរភាព វិបុលភាពរួមនិង ការតភ្ជាប់គ្នា ក្នុងតំបន់ ។ ភាគីប៉ាគីស្ថាន ប្រកាន់ខ្ជាប់ គោលការណ៍ចិន មួយ យ៉ាងមុតមាំ ហើយ នឹងបន្តឈរ នៅ ជាមួយ ប្រទេស ចិន ដើម្បីគាំពារ ផលប្រយោជន៍ ស្នូលរបស់ចិន៕
ដោយ ៖ សិលា