ឃាត់ខ្លួនក្រុមក្មេងទំនើង៦នាក់បង្ហោះម៉ូតូនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ក្រុមក្មេងទំនើង៦នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួន ក្រោយពីក្រុមក្មេងទាំងនេះ បង្ហោះម៉ូតូតាមដងផ្លូវ ។ ករណីនេះ បានកើតឡើងថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៥ និង៣០នាទី នៅចំណុច:ផ្លូវលំចុងព្រែកប៉ាងស្ថិតនៅភូមិ ព្រែកប៉ាង ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្មេងទំនើងឃាត់ខ្លួនបានចំនួន៦នាក់ ១-ឈ្មោះ ពៅ ធារ៉ា អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មាន ទីលំនៅ ភូមិ ត្រេីយត្រឹង្ស ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។(ឃាត់ខ្លួន)-គ្មាសារធាតុញៀនអវិជ្ជមាន(-),២-ឈ្មោះ ម៉ែន គង្គា អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅភូមិ កូនជ្រែ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។(ឃាត់ខ្លួន)-គ្មាសារធាតុញៀនអវិជ្ជមាន(-),៣-ឈ្មោះ ជួន ច័ន្ទណារ៉ា ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ កោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល។(ឃាត់ខ្លួន)-មានសារធាតុមានអវិជ្ជមាន(-),៤-ឈ្មោះ វ៉ៃ ដាវីត ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ព្រែកប៉ាង ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល។(ឃាត់ខ្លួន)-គ្មានសារធាតុញៀនអវិជ្ជមាន(-),៥-ឈ្មោះ សុវណ្ណ សីហា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។(ឃាត់ខ្លួន)-គ្មានសារធាតុញៀនអវិជ្ជមាន(-)និងទី៦-ឈ្មោះ រិន សុទ្ធារះ ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ កោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល។(ឃាត់ខ្លួន)-សារធាតុមានអវិជ្ជមាន(-) ។វត្ថុតាងចាប់យកៈ ១-ម៉ូតូចំនួន ០១ គ្រឿងម៉ាក់ហុងដាឌ្រីមស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅស្លាកលេខកណ្ដាល1AC.7015។
២-ម៉ូតូចំនួន ០១គ្រឿងម៉ាក់ហុងដាឌ្រីមស៊េរីឆ្នាំ ២០២០ផ្លាកលេខភ្នំពេញ1ID.4431។
ចំពោះករណីខាងលើកម្លាំងជំនាញសូមគោលការណ៍អប់រំរយៈពេល ៤៨  ម៉ោងនៅអធិការដ្ឋាននគរបាលស្រុកស្អាង និង ឲ្យធ្វើអនាម័យជុំវិញអធិការដ្ឋានកិច្ចសន្យានិងឲ្យអាណាព្យាបាលធានាត្រឡប់ផ្ទះវិញ។ ចំណែកវត្ថុតាងម៉ូតូដែលជិះធ្វើសកម្មភាពបង្ហោះរក្សាទុកនូវអធិការដ្ឋាននគរបាលស្រុកស្អាងរយៈពេល ០៣ ខែ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print