អាមេរិកស្នើឲ្យអុីស្រាអែលពន្យារពេលប្រតិបត្តិការយោធាពេញលេញនៅហ្គាហ្សាស្ទ្រីប

ចែករំលែក៖

មន្ត្រីអុីស្រាអែលបានទទូចថា នៅពេលដែលការវាយលុកក្នុងទ្រង់ទ្រាយធំចាប់ផ្តើម អុីស្រាអែលនឹងមិនដកខ្លួនចេញពីតំបន់ដែលខ្លួនគ្រប់គ្រងនោះទេ បើទោះបីជាកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហាម៉ាស់ក៏ដោយ។

កាសែត Jerusalem Post កាលពីថ្ងៃទី 25 ឧសភា បានដកស្រង់ប្រភពពីរដែលដឹងពីបញ្ហានេះ ដោយនិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សហរដ្ឋអាមេរិកបានស្នើឱ្យអុីស្រាអែលពន្យារពេលចាប់ផ្តើមយុទ្ធនាការយោធាពេញលេញនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងចរចាកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងជាមួយចលនាអ៊ីស្លាម ហាម៉ាស់។
ការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនរួមមានចំណុចសំខាន់ពីរ៖ ការពន្យារពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យការចរចាបន្តបន្ទាប់ស្របគ្នាជាមួយនឹងប្រតិបត្តិការយោធា។
មន្ត្រីអុីស្រាអែលបានទទូចថា នៅពេលដែលការវាយលុកក្នុងទ្រង់ទ្រាយធំចាប់ផ្តើម អុីស្រាអែលនឹងមិនដកខ្លួនចេញពីតំបន់ដែលខ្លួនគ្រប់គ្រងនោះទេ បើទោះបីជាកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ជាមួយក្រុមហាម៉ាស់ក៏ដោយ។ លើសពីនេះទៀត លទ្ធភាពនៃការបង្កើតបទឈប់បាញ់ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងណាមួយនឹងកាន់តែស្មុគស្មាញ។
ប៉ុន្មានថ្ងៃមុននេះ រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល Israel Katz បានប្រកាសថា “នៅពេលដែលប្រតិបត្តិការចាប់ផ្តើម យើងនឹងធ្វើសកម្មភាពដោយកម្លាំងពេញលេញ ហើយនឹងមិនបញ្ឈប់រហូតដល់គោលដៅទាំងអស់ត្រូវបានសម្រេច” ។
ទោះបីជាប្រតិបត្តិការយោធាកំពុងបន្តក៏ដោយ យោងតាមសេចក្តីថ្លែងការណ៍របស់អុីស្រាអែល សហរដ្ឋអាមេរិកនៅតែអំពាវនាវឱ្យអុីស្រាអែលបង្កើតលក្ខខណ្ឌសម្រាប់ការចរចាផ្លាស់ប្តូរចំណាប់ខ្មាំង ។
នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីសប្តាហ៍មុនថា “ប្រសិនបើមានឱកាសសម្រាប់បទឈប់បាញ់បណ្តោះអាសន្នមួយ ដើម្បីនាំយកចំណាប់ខ្មាំងមកវិញ នោះយើងត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាវា”៕ ដោយធីរីណា

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print