ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ៣៤៨គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ២០២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៣៨គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១៧៦គ្រឿង និងម៉ូតូ ៣៦១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៤៨គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១៤៦គ្រឿង និងម៉ូតូ ២០១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៧ ថ្ងៃ ពីថ្ងៃទី១-២៧ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១០,៧៦៦គ្រឿង, រថយន្តធំ ៩៤គ្រឿង, រថយន្តតូច ៤,៩៤៥គ្រឿង, ម៉ូតូ ៥,៧២៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៨៤១គ្រឿង, រថយន្តធំ ៣៨គ្រឿង, រថយន្តតូច ៣,៣៩៤គ្រឿង និងម៉ូតូ ៤,៤០៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា