គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍គេសោះតែ​មានបុរស​ម្នាក់​ទៀត​ខឹង​ជំនួស​បាន​ប្រេី​ហិង្សា​វាយ​ទៅ​លើ​បុរស​ជាអ្នក​ដឹក​ម្ហូបអាហារ​(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ​៖ រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​សោះ ស្រាប់​តែ​មាន​បុរស​ម្នាក់​​ខឹង​ជំនួស​បាន​ប្រេី​ហិង្សា​វាយ​ទៅ​លើ​បុរស​ជាអ្នក​ដឹក​ម្ហូបអាហារ​តាម​អនឡាញ​ម្នាក់​ បណ្ដាល​ឲ្យ​របួស​ហើយ​អ្នកប្រើហិង្សានោះបានគេច​ចេញ​ទៅ​បាត់​ ។
​ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង​១១យប់​ថ្ងៃ​ទី​២៧ ខែ​ឧសភា ​ឆ្នាំ​២០២៥​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ ទល់មុខ​សាលា​ប៊ែល​ធី​អន្តរជាតិ​ សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ។

ប្រភព​ពី​បុរស​ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​ E get  បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គាត់​បាន​ដឹក​ម្ហូបអាហារ​អោយ​គេដោយ​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីមតាម​ផ្លូវ​ជាតិ​លេខ​១​ លុះ​មកដល់​ចំណុច​កេីត​ហេតុ​ស្រាប់​តែ​មាន​បុរស​២នាក់​ជិះម៉ូតូម៉ាកហុងដា​PCX ពណ៌​ស​ មិនចាំស្លាកលេខ បានជិះ​មក​បុក​គាត់​ពី​ក្រោយ​បណ្តាលអោយដួលម៉ូតូរងរបួស​តិចតួច​ ។
​   ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ដោយ​ឃើញ​បែប​នេះ​រូប​គេ​បានចុះ​ទៅ​ជួយ​លើក​ ម៉ូតូ​PCX ដែល​ដួល​ ហើយ​ស្រាប់​តែ​ពេល​នោះ​មានបុរស​ម្នាក់​ទៀត​ដែល​ជាជន​ដៃ​ដល់​បានជិះ​ម៉ូតូ​ផ្សេង​ទៀត​មកពី​ក្រោយ​  មិន​ដឹងថា​ខឹង​រឿង​អ្វី​នោះទេ​ បានទះគាត់មួយកំផ្លៀងរួចក្របួចអាវស្រែកគំរាមថាអ្ហែងស្គាល់អញជាអ្នកណាទេ។
​  ចំពោះករណី​នេះ​ផង​ដែរ​ ជនរងគ្រោះ​ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​បានរងរបួស​តិចតួច​ត្រង់​ភ្នែក​ខាង​ឆ្វេង​ ហើយ​បុរស​២នាក់​នោះ​ក៏មិន​ដឹង​ថា​ជា​កម្លាំង​ខាង​ណា​អោយ​ពិត​ប្រាកដ​ដែរ​ ក្រោយធ្វើសកម្មភាពរួចនាំ​គ្នា​ជិះ​ម៉ូតូចេញ​ទៅ​បាត់​អស់​ទៅ​  ។
​  បន្ទាប់ពី​កេីត​ហេតុ​ បុរស​រង​គ្រោះ​បានទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅប៉ុស្តិ៍​ប៉ូលិស​រដ្ឋ​បាល​ វាល​ស្បូវ​ ដេីម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​បុរស​ដែល​ប្រេី​ហិង្សា​មក​ទទួល​ខុសត្រូវ​លើ​ករណី​នេះ​ផង​ដែរ​៕

 

ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print