កីឡាករវ័យក្មេងកំពុងយ៉ាងល្អ
Lamine Yamal បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់ Barcelona រយៈពេលប្រាំមួយឆ្នាំបន្ទាប់ពីបានជួយក្លឹបឈ្នះពានរង្វាន់៣ក្នុងស្រុក។
កិច្ចព្រមព្រៀងដែលមានស្រាប់របស់ខ្សែបម្រើស្លាបអេស្ប៉ាញវ័យ 17 ឆ្នាំរូបនេះ នឹងត្រូវផុតកំណត់នៅចុងរដូវកាល 2025-26 ប៉ុន្តែកិច្ចសន្យាថ្មីរបស់គាត់រក្សាគាត់ជាមួយ Barca រហូតដល់ឆ្នាំ 2031។ Yamal ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅ Barca ក្នុងវ័យ 15 ឆ្នាំក្នុងឆ្នាំ 2023 ស៊ុតបញ្ចូលទីបាន 18 គ្រាប់ និងបញ្ចូនបាលឱ្យមិត្តរួមក្រុម 25 ដងក្នុងការបង្ហាញខ្លួន 55 លើក ខណៈដែល Barca បានឈ្នះ La Liga, Copa del Rey និង Spanish Super Cup ក្នុងរដូវកាលដំបូងរបស់លោក Hansi Flick ជាអ្នកគ្រប់គ្រង។
Yamal ស៊ុតបញ្ចូលទីបាន 25 គ្រាប់ក្នុង 115 ប្រកួតសម្រាប់ក្លឹប ហើយក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ La Liga, Copa del Rey និង Spanish Super Cup ។ Yamal ដែលនឹងឈានចូលដល់អាយុ 18 ឆ្នាំក្នុងខែកក្កដាក៏ជាកីឡាករក្មេងបំផុតដែលឈានដល់ការបង្ហាញខ្លួនបាន 100 លើកសម្រាប់ Barca។
ពិសេសជាងនេះទៀតគាត់ក៏បានលេង
19 ប្រកួតសម្រាប់ជម្រើសអេស្ប៉ាញ និងជាផ្នែកមួយនៃក្រុមដែលបានឈ្នះ Euro 2024 ដោយបានយកឈ្នះក្រុមអង់គ្លេស 2-1 នៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៊ែរឡាំង។
កីឡាករវ័យក្មេងរូបនេះត្រូវបានធ្វើការប្រៀបធៀបជាមួយនឹងវីរបុរសរបស់ Barca កីឡាករ Lionel Messi ដោយបានឆ្លងកាត់សាលា La Masia ដ៏ល្បីល្បាញរបស់ក្លឹបផងដែរ។