ខេត្តកណ្ដាល៖ សមត្ថកិច្ចក្រុងសំពៅពូន ឃាត់ខ្លួនក្មេងទំនើង២នាក់ ក្រោយពីក្មេងទាំង២នាក់នេះ បានបង្ហោះម៉ូតូ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០០និង៣០នាទី ចំណុចកេីតហេតុលេីផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសែម សង្កាត់សំពៅពូន ក្រុងសំពៅ
ពូន ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងសំពៅពញនបានឲ្យដឹងថា ក្មេងទំទំនេីងមានចំនួន០២នាក់៖ ១/ឈ្មោះ វ៉ាន ចំណាប់ ភេទប្រុស អាយុ១៩ឆ្នាំ
ជនជាតិខ្មែរ មុខរបរសន្តិសុខ បច្ចុប្បន្នស្នាក់នៅភូមិព្រែកសុឹង សង្កាត់+ក្រុងសំពៅពូន ខេត្តកណ្តាល។ (ជាអ្នកបង្ហោះ)តេស្តរកសារធាតុញៀនគឺអវិជ្ជមាន(-)។ ២/ឈ្មោះ ខៃ សុវ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ
ជនជាតិខ្មែរ មុខរបរសន្តិសុខ។ ទីលំនៅបច្ចុប្ប
ន្នភូមិកំពង់ថ្កុល សង្កាត់+ក្រុងសំពៅពូន
ខេត្តកណ្តាល។ (អ្នកអង្គុយពីក្រោយ)តេស្តរកសារធាតុញៀនគឺអវិជ្ជមាន(-) ។សម្ភារះវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ125ពណ៌ខ្មៅស៊េរីឆ្នាំ២០២៥ ពាក់ស្លាកកណ្តាល1AU2782 លេខតួ+ម៉ាសុីន0287563។
ក្មេងទំនេីងទាំង២នាក់ខាងលេី រួមជាមួយវត្ថុតាងត្រូវបានឃាត់ខ្លួន នឹងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរ
បាលក្រុងសំពៅពូន និងសុំគោលការណ៍ឃាត់ខ្លួនក្រុមក្មេងទំនេីងទាំងពីរនាក់ខាងលេីរយះពេល៤៨ម៉ោង រក្សាទុកម៉ូតូរយះពេល០៣ខែ និងអោយអាណាព្យាបាលមកធានាធ្វេីកិច្ចសន្យាអប់រំណែនាំ អោយត្រឡប់ទៅលំនៅដ្ឋានវិញ៕