សមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បញ្ជួនជនសង្ស័យ៨នាក់ទៅកាន់សាលាដំបូងខេត្តករណីជួញដូរ រក្សាទុក កែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជាង៥៦គីឡូក្រាមនៅក្រុងស្វាយរៀងនិងក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បញ្ជួនជនសង្ស័យ៨នាក់ទៅកាន់សាលាដំបូងខេត្តករណីជួញដូរ រក្សាទុក កែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជាង៥៦គីឡូក្រាមនៅក្រុងស្វាយរៀងនិងក្រុងបាវិត។

សមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងនាព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥នេះថា អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវុធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៥កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក កែឆ្នៃនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន០៨ នាក់ ភេទប្រុស ជនជាតិវៀតណាម ។

ប្រភពបន្តថា ទី១គោលដៅក្រុងបាវិត ចាប់យកនិងដកហូតសម្ភារះវត្ថតាងរួមមាន:
សារធាតុញៀនសរុបទម្ងន់ ៦,២០១.៨៤ក្រាម(ជាង០៦គីឡូក្រាម) ក្នុងនោះ
ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ៤,២១២.៤៥ក្រាម
ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ១០៦.០៦ក្រាម
ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ១,៤៣៦.០៩ក្រាម ថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីនទម្ងន់ ៤៤៤.៦៤ក្រាម និងទី២គោលដៅផ្ទះជួលភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ដកហូតចាប់យកសម្ភារៈវត្ថតាងរួមមាន (សរុបសារធារធាតុញៀនទម្ងន់ ៥០,៧១៨.៩៨ក្រាម(៥០គីឡូ៧១៨.៩៨ក្រាម)ក្នុងនោះរួមមាន:ថ្នាំញៀនប្រភេទកេតាមីនទម្ងន ៤៦គីឡូ២៩៤.១៦ក្រាមថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥៦០.៤៣ក្រាម
ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ៣៨៦៥.៣៩ក្រាមថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់១៣៣៧.
សារធាតុមិនច្បាស់ទម្ងន់ ៦៨៦២,៥២ក្រាម
ឧបករណ៍សម្ភារះកែឆ្នៃរួមមាន:
Extrajossចំនួន៦០ប្រអប់ទម្ងន់ ២១៦៨.៨៤ក្រាម
ម៉ាសុីនអ៊ុតមាត់ថង់ ០៣ គ្រឿងម៉ាសុីនកំដៅ ០២ គ្រឿងចង្ក្រានអគ្គីសនី ០១ គ្រឿងឆ្នាំងសំរាប់លាយកូរ ០២ គ្រឿងម៉ាសុីនÁp.01 ចំនួន០២ គ្រឿង ម៉ាសុីនក្រឡុក ០៥ គ្រឿងសារធាតុផ្សំ និងសារធាតុគីមីផ្សំជាច្រើនមុខ រថយន្ត ០៤ គ្រឿង ម៉ូតូ ០៤ គ្រឿងទូរសព្ទ័ចំនួន ១០ គ្រឿងព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត។

បច្ចប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print