ភ្នំពេញ ៖ ហ្គ្រុមឈាមដែលមានចរិត« ក្បត់ជាតិ»របស់សម រង្សុីមិនអាចប្តូរបានទេ ព្រោះវាជាតំណពូជ ។ នេះជាការលើកឡើងរបស់លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លើផេកផ្លូវការរបស់លោក ។
លោករដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានបន្តថា ៖ ហេតុផលតែមួយគត់ ដែលសម រង្សុី ធ្វើនយោបាយបរាជ័យពេញមួយជីវិតនោះគឺកត្តា « ប្រភេទឈាមក្បត់ជាតិតំណពូជ » នេះឯង ។ ឈាមក្បត់ជាតិនេះគឺនឹកឃើញតែរឿងខុសច្បាប់ , សាងតែរឿងទុច្ចរិត , នឹកឃើញតែរឿងបំផ្លាញ ដូចដែលបានឃើញ បានដឹងមកហើយ ។ ចាប់តាំងពីជននេះបង្ហាញមុខក្នុងសង្វៀននយោបាយ ក្នុងនាមជាមេដឹកនាំគណបក្សប្រឆាំងចាប់តាំងពីឆ្នាំ១៩៩៨មក ការងារស្នូលរបស់គេគឺ ៖ – ដឹកនាំកម្មករធ្វើបាតុកម្មបំផ្លាញឆ្នាំងបាយកម្មករតហូតទទួលបានរហ័សនាមជា « ថៅកែបាតុកម្ម» ។
– ចាត់ទុកសម្តេចហ៊ុន សែន ជាសត្រូវចំពោះមុខ ហ៊ាននិយាយដោយចំហថា ៖ « មានសុីអត់សែន , មានសែនអត់សុី » ។ អំពាវឲ្យអាមេរិកបាញ់មីសុីលចូលបំផ្លាញភូមិគ្រឺះសម្តេចហ៊ុន សែន ក្នុងឆ្នាំ១៩៩៨ និងរិះរកមធ្យោបាយគ្រប់យ៉ាងដើម្បីបំផ្លាញសម្តេច និងក្រុមគ្រួសាររហូតមកដល់វិនាទីនេះ ។ ការព្យាបាទរបស់ទណ្ឌិតរូបនេះនឹងបាត់ទៅជាមួយនឹងរូបគាត់អស់សង្ខាដែរ ៕
ដោយ ៖ សិលា