លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អាបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមបង្កើតមក = ដើម្បីតែប្រឌិតព័ត៌មានក្លែងក្លាយបំភិតបំភ័យមហាជនប្រជាជននិងបន្ទាបបន្ថោកជាតិសាសន៍ខ្មែរ? ២- ពួកវានិយាយចង់ឲ្យតែបរទេសគាបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលជាតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជា = បើបានត្រូវបរទេសគាបសង្កត់ពួកវាសប្បាយចិត្តណាស់តែផ្ទុយទៅវិញទោះយ៉ាងណាគ្មានបរទេសណាអើពើនឹងការញុះញង់របស់ពួកវាទេ ។ ៣- ដល់ពួកវាទាល់ច្រកមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា = ក្រុមឧទ្ទាមក្រៅច្បាប់បានចាប់បង្ខំលោកសង្ឃនៅក្រៅប្រទេសឲ្យជួយឃោសនាឲ្យពួកវា។ ៤- លោកសង្ឃនៅក្រៅប្រទេសដោយក្តាប់កិច្ចការផ្ទៃក្នុងកម្ពុជាមិនបាន = ក៏ចេះតែនិយាយជួយយិតយោងក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមតាមការបោករបស់ពួកវាដើម្បីបាយមួយពេលៗ។ ៥- ជំនឿសាសនាគឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋគ្រប់រូប = ពលរដ្ឋម្នាក់ៗមានសិទ្ធិជឿតាមការយល់ឃើញរបស់ខ្លួន គ្មានជនណាមានសិទ្ធិមករិះគន់គេឬរារាំងគេទេ? ៦- បើថាកម្ពុជាជាឋានសួគ៌នៃឧក្រឹដ្ឋជន = មានតែបណ្តាប្រទេសធំៗជាមហាឋានស៊ួនៃឧក្រឹដ្ឋជន? ៧- ក្រុមឧទ្ទាមក្រៅច្បាប់កុំស្រែកពីប្រជាធិបតេយ្យនៅអាមេរិក = ដែលលោកត្រាំកំពុងក្រឡុកយ៉ាងរញ្ជួយពិភពលោក? ៨- ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាគណបក្សប្រជាជនកម្ពុជាកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ មានមោទនភាពចំពោះអត្តភាពជាតិលើឆាកអន្តរជាតិនិងតំបន់ធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេសរីករាយនិងគ្រាំទ្រថែមទៀត = មានតែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេដែលមើលមិនឃើញការរីកចម្រើនហើយនិយាយមួលបង្កាច់ការពិត។ ៩- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមមិនហ៊ាននិយាយការពិតទេ = ព្រោះសមទ្ធិផលទាំងឡាយនៅកម្ពុជាគឺជាស្នាដៃរបស់រាជរដ្ឋាភិបាលកម្ពុជា។ ១០- ស្នាដៃរបស់រាជរដ្ឋាភិបាលកម្ពុជាធ្វើឲ្យប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសកោតសរសើនិងបន្តគាំទ្រ = លើកលែងតែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដែលចង់បានអំណាចតែគ្មានស្នាដៃដើម្បីជាតិនិងប្រជាជនកម្ពុជាសោះមិនមានការគាំទ្រពីប្រជាជនជាម្ចាស់ប្រទេសឡើយ ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print