លោក Li Qiang នាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនៅក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។កិច្ចប្រជុំកំពូលនេះរៀបចំឡើងក្រោមប្រធានបទ«រួមគ្នាបង្កើតកាលានុវត្តភាព រួមគ្នាចែករំលែកវិបុលភាព»។លោក Anwar ប្រធានផ្លាស់វេននៃអាស៊ាននិងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រះអង្គម្ចាស់ Mishal Al-Ahmad Al-Jaber Al-Sabah ប្រធានផ្លាស់វេននៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនិងជារជ្ជទាយាទនៃប្រទេសគុយវ៉ែតព្រមទាំងថ្នាក់ដឹកនាំមកពីបណ្តាប្រទេសអាស៊ាននិងបណ្តាប្រទេសក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រជាដើមបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានថ្លែងថា គ្រប់ភាគីគួរចាប់យកកាលានុវត្តភាពជាប្រវត្តិសាស្ត្រនេះឱ្យបានល្អ បន្តបំពេញបន្ថែមខ្លឹមសារសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគី ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសកលនាពេលបច្ចុប្បន្ន ពោលគឺទី១បង្កើតជាគំរូដែលបើកចំហពហុជាតិ ទី២គឺបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការឆ្លងដំណាក់កាលអភិវឌ្ឍន៍និងទី៣គឺបង្កើតជាគំរូនៃភាពរួមបញ្ចូលគ្នាខាងអរិយធម៌ទីទៃគ្នា។

គេហទំព័រ «CCFR China state-controlled media » ថ្នាក់ដឹកនាំដែលចូលរួមកិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាននៃការបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសរៀងៗខ្លួននិងសន្តិភាពនិងវិបុលភាពក្នុងតំបន់ដោយបានថ្លែងថា កិច្ចប្រជុំកំពូលលើកនេះបានចារទំព័រថ្មីសម្រាប់ភាគីទាំង៣រួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមរួមនិងរួមគ្នាស្វែងរកការអភិវឌ្ឍរួម ភាគីពាក់ព័ន្ធមានឆន្ទៈធ្វើឱ្យកិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”កាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ជំរុញការធ្វើសមហរណកម្មត្រីភាគី ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពខ្លាំងក្លានិងបរិយាបន្ន និងជំរុញការកសាងសហគមន៍រួមជោគវាសនាសម្រាប់មនុស្សជាតិ។

គេហទំព័រ «CCFR China state-controlled media » នៅទីបញ្ចប់ កិច្ចប្រជុំកំពូលបានអនុម័តលើ«សេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន-ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print