ភ្នំពេញ ៖ កម្ពុជាមានសំណាញ់មេឃ និងយុទ្ធភណ្ឌទំនើបៗ ក្នុងការត្រៀមប្រយុទ្ធជាមួយអ្នកណាដែលមានបំណងឈ្លានពានកម្ពុជា ! ការលើកឡើងបែបនេះ ក្នុងឱកាសសម្តេចថ្លែងសារពិសេសនាព្រឹកថ្ងៃទី២៩ ខែឧសភាពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។
សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាអត់មានយន្តហោះចម្បាំងនោះទេ ប៉ុន្តែអ្វីដែលកម្ពុជាមាន គឺសំណាញ់មេឃ និងបានត្រៀមអាវុធទំនើប ដើម្បីតបតទៅអ្នកចង់បំពាន។ ការមានប្រសាសន៍របស់សម្តេចតេជោនេះ ដើម្បីឆ្លើយតបទៅអ្នកខំមិនក្នុងហ្វេសប៊ុករបស់សម្តេចថា ក្រោយមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជាជាមួយកងទ័ពថៃ ភាគីថៃបានត្រៀមយន្តហោះចម្បាំងរួចរាល់ហើយ ។
ថៃត្រៀមយន្តហោះចម្បាំងហើយ! សម្តេចតេជោ ហ៊ុន សែន ថា កម្ពុជាមិនប្រើយន្តហោះចម្បាំងឡើយ ប៉ុន្តែមានសំណាញ់មេឃ ។ ទោះបីជាយ៉ាងណាក៏ដោយ សម្តេច បញ្ជាក់ថា នេះគ្រាន់តែ ជាការលើកឡើង របស់សម្តេច ដើម្បីតបទៅនឹង Comment ប៉ុណ្ណោះ ដោយសម្តេច មិន ចង់ ឃើញមាន ការ ប៉ះគ្នា ដោយប្រដាប់អាវុធនោះឡើយ។
«កម្ពុជានៅតែចង់ បាន ព្រំដែន សន្តិភាព មិត្តភាព កិច្ច សហប្រតិបត្តិការ និងការអភិវឌ្ឍន៍»។ សម្តេចបានលើកឡើងយ៉ាងដូច្នេះ ដោយបញ្ជាក់ថា រាល់ការសម្រេចផ្សេងៗ គឺ នៅលើ រដ្ឋាភិបាល បច្ចុប្បន្ន ៕
ដោយ ៖ សិលា