ភ្នំពេញ: លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញព័ត៌មានសង្គម ពាក់ព័ន្ធនឹងបុគ្គលម្នាក់ស្លៀកពាក់ឯកសណ្ឋានជំនាញកងរាជអាវុធហត្ថ។ តាមការពិនិត្យភិនភាគនិងអត្តសញ្ញាណ បុគ្គលនោះមិនមានឈ្មោះក្នុងការគ្រប់គ្រងរបស់កងរាជអាវុធហត្ថទេ។
កងរាជអាវុធហត្ថ បានបើកការស៊ើបអង្កេតនិងស្រាវជ្រាវ លុះដល់ម៉ោង១៣និង២០នាទីថ្ងៃខែដដែល ទើបធ្វើការឃាត់ខ្លួនបុគ្គលនេះ។ បច្ចុប្បន្នបុគ្គលសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកំពុងបន្តអនុវត្តតាមនីតិវិធី។
សូមគោរពជូនសាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាប។ សូមគោរពអរគុណ៕
...