ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា , យប់មិញក្រោយពីបង្ហោះសារ របស់នាយករដ្ឋមន្ត្រី និងរបស់ខ្ញុំ ! មានអ្នកខំមិនចូលមកសួរថា ៖ ប្រសិនបើយើងបបួលគេ គេមិនទៅ តើយើងត្រូវធ្វើយ៉ាងម៉េច ? ពាក់ព័ន្ធក្នុងករណីនេះ សម្ដេចតេជោបានបញ្ជាក់ថា ៖ ខ្ញុំក៏បានឆ្លើយត្រឡប់ទៅវិញ បើគេមិនព្រមទៅ មានន័យថាយើងត្រូវតែប្ដឹង ! ។ សម្ដេចតេជោបន្តថា ៖ , ពីព្រោះការបបួលគ្នាទៅ វាជាការល្អ នេះជាការទុកមុខ ទុកមាត់ឱ្យគ្នាទៅវិញទៅមក ។ ម្យ៉ាងទៀតខ្ញុំក៏ចង់និយាយរឿងនេះ ! ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋថៃឲ្យបានជ្រាបថា បើយើងមិនពឹងផ្អែកភាគីទី 3 គឺតុលាការយុត្តិធម៌អន្តរជាតិ ICJ ទីក្រុងឡាអេដោះស្រាយទេ ជម្លោះបែបនេះ គឺនឹងបន្តរាប់សិបឆ្នាំ រាប់រយឆ្នាំទៀតដោះមិនចេញទេ ! មូលហេតុអ្វីទៅ ? បានជាដោះមិនចប់ , មូលហេតុត្រង់ថារដ្ឋាភិបាល ប្រទេសនីមួយៗមិនអាច ដកថយចេញពីចំណុចដែលខ្លួនប្រកាន់ឥរិយាបថបានទេ ។
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងទៀតថា ប្រសិនបើដកចេញពីចំណុចនេះ ប្រជាជនក្នុងប្រទេសរបស់ខ្លួន នឹងបន្ទោស ! ទាំងសងខាង ! បើសិនជាដកថយ ចេញពីចំណុចនេះ តាមរយៈយន្តការទ្វេភាគី ដោយមិនមែនជាតុលាការ គឺច្បាស់ជាប្រជាជនស្ដីបន្ទោស មិនថាយើង មិនថាថៃទេ ។
សម្ដេចតេជោបញ្ជាក់ថា យកល្អបំផុត ! គឺដើម្បីឲ្យប្រជាជនអស់ចិត្ត ទាំងរដ្ឋាភិបាលក៏សុខស្រួល យើងត្រូវយកបញ្ហានេះទៅឲ្យ តុលាការកាត់ក្តីតែម្ដង ហើយកម្ពុជាសន្យាគោរព ទៅហ្នឹងការសម្រេចចិត្ត របស់តុលាការ (តុលាការយុត្តិធម៌អន្តរជាតិ ICJ៕
ដោយ ៖ សិលា