ចំណតរថយន្តក្រុងសិរីសោភ័ណ និងផ្លូវ២ខ្សែ ត្រូវបានទឹកជន់លិច ក្រោយភ្លៀងធ្លាក់មួយមេជិត១ម៉ោង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋបានរាយការណ៍ឱ្យដឹងថា ៖ ចំណតរថយន្តក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងផ្លូវ២ខ្សែ ត្រូវបានទឹកជន់លិច ក្រោយភ្លៀងធ្លាក់មួយមេជិត១ម៉ោង កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ម្សិលមុិញ ស្ថិតភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មាន ជ័យ ។

ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹក ថ្ងៃ ទី ៥ ខែមិថុនា ឆ្នាំ ២០២៥នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងនោះតំបន់វាលទំនាប ! សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ ខ្យល់ បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣០%៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print