ឃាត់​រថយន្ត១គ្រឿង ដឹក​ស៊ុតមាន់១៥,០០០​គ្រាប់គ្មានលិខិតអនុញ្ញាតពី​វៀតណាម តាម​ច្រករបៀង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ចូល​មក​​ភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​នៃ​អគ្គដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ឃាត់​រថយន្ត​មួយ​គ្រឿង ក្រោយ​រក​ឃើញ ស៊ុតមាន់ ៥០​ដុំ ស្មើ​១៥,០០០​គ្រាប់ ដោយ​គ្មាន​លិខិតអនុញ្ញាត ។

ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ​ដែរ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៦​និង​០៥​នាទី​ល្ងាច​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥​នេះ តាម​បណ្តោយ​ផ្លូវលំ សង្កាត់ ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ បានឱ្យដឹង​ថា មាន​បណ្តាញសម្ងាត់ បាន​រាយការណ៍​ថា មាន​រថយន្ត​០១​គ្រឿង ម៉ាក SSANGYONG ISTANA ដឹក​ស៊ុតមាន់​ចូល​ទៅ​កាន់​រាជធានី​ភ្នំពេញ ។ រហូត​មក​ដល់​វេលា​ម៉ោង​កើតហេតុ ក៏​ប្រទះ​ឃើញ​រថយន្ត ដែល​ដឹក​ស៊ុតមាន់​ខាងលើ បើក​តាម​បណ្តោយ​ផ្លូវលំ ក្នុង​សង្កាត់​ព្រែក​ឯង ខណៈនោះ ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ បាន​ដេញ​ស្ទាក់ និង​ឃាត់​បាន​នៅ​នឹង​កន្លែង​តែ​ម្តង ។ ហើយ​បាន​ត្រួតពិនិត្យ រក​ឃើញ​ស៊ុតមាន់ ចំនួន ៥០​ដុំ ស្មើនឹង​១៥,០០០​គ្រាប់ ។

ក្នុង​នោះ​ជំនាញ បាន​សាកសួរ​ទៅ​កាន់​ម្ចាស់​រថយន្ត​០១​គ្រឿង បានឲ្យដឹង​ថា គឺ​បើក​ចេញពី​ប្រទេស​វៀតណាម តាម​ច្រករបៀង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះ​មក​លក់​ចែកចាយ នៅ​រាជធានី​ភ្នំពេញ ។

...

ក្រោយ​សាកសួរ​រួចរាល់ ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ ល្មើស​ចលនា​សត្វ បាន​ធ្វើការ​ឃាត់ និង​នាំ​យក​វត្ថុ​តាង ទៅ​រក្សា​ទុក នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print