ប្រទះ​ឃើញ​សាកសព​ម្នាក់​ សមត្ថ​កិច្ចសង្ស័យ​ករណី​ប្លន់​ប្រដាប់​អាវុធ-

ចែករំលែក៖

​ខេត្តតាកែវ​៖​ សាកសព​បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​ នៅ​ក្នុង​ប្រឡាយ​គ្មាន​ទឹក​មួយ​កន្លែង​ ស្ថិត​នៅ​ខាងលិច​ភូមិ​អង្គ​ស្វាយចេក​ ឃុំ​ចារ​ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០១៥​ ។​

​ប្រភព​ពី​សមត្ថកិច្ច​ដែល​ចុះ​ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា​ នៅ​លើ​សាកសព​មាន​ស្នាម​គ្រាប់កាំភ្លើង​បាញ់​ទម្លុះ​ក្បាល​មួយ​គ្រាប់​ ដែល​ករណី​នេះ​ សមត្ថកិច្ច​សង្ស័យ​ថា​ ជា​ករណី​ប្លន់​ ។​ ជន​រង​គ្រោះ​មាន​គ្រប​អាវ​ភ្លៀង​នៅ​ពីលើ​ ហើយ​នៅ​ក្បែរ​សាកសព​ សមត្ថកិច្ច​រក​ឃើញ​ សម្បក​គ្រាប់​កា​ទុ​ស្ស​ កាំភ្លើង​កា​៥៤​មួយ​គ្រាប់​ ។​ ជន​រង​គ្រោះ​សង្ស័យ​ថា​ ជា​អ្នក​រត់​ម៉ូតូឌុប​ និង​ជា​ដង្ខៅ​ដើរ​ទិញ​គោ​ ។​

​សមត្ថកិច្ច​បញ្ជាក់​ថា​ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ​ទេ​ ៕​

ដោយ៖ ជី​សូរ​កា​

photo-4

photo-21

photo 3

...

photo 1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print