ខេត្តឧត្តរមានជ័យ ៖ លោក នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការ រង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការ ដ្ឋាន អង្គរក្ស នៅព្រឹកថៃ្ងអាទិត្យ១៣កេីត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ បាន ទទួល គណប្រតិភូ ឥស្សរជនកម្ពុជាដែលធ្លាប់តតាំងយកឈ្នះថៃសំណុំរឿងប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) គឺសម្ដេច ឥស្សរ វិទេសបញ្ញា ហោ ណាំហុង អញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្ត នាយទាហ៊ាន ពលទាហ៊ាន និង កងកម្លាំង ប្រដាប់ អាវុធ ដែល ឈរ ជើង តាម បណ្ដោយ ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ៕
...
ដោយ ៖ សិលា