ភ្នំពេញ ៖ លោកតាភ្នំ១០០ នាយឧត្តមសេនីយ៍ ខេង សុមេធ គឺជាអគ្គស្នងការរងតែម្នាក់គត់ ដែលពាក់ផ្កាយ៤ ដូចអគ្គស្នងការ។ លោកតាកំពុងដឹកនាំកម្លាំងនគរបាលការពារព្រំដែន ភូមិភាគទី៣ ទី៤ និងទី៥ ដើម្បីប្រកៀកស្មាជាមួយ កម្លាំងកងយោធពលខេមរភូមិន្ទ ការពារបូរណភាពទឹកដី។ នេះជាការបញ្ជាក់ពី លោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ។
លោក រ៉េន រតនៈ អ្នកនាំពាក្យ បន្តថា ៖ ឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរង ដែលនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការបានបញ្ជូនឱ្យដឹកនាំសហការីទៅប្រចាំការគាំទ្រការងារលោកតាភ្នំ១០០ តាមបញ្ជា លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានទៅដល់គោលដៅ និងកំពុងបំពេញភារកិច្ចយ៉ាងម៉ត់ចត់បំផុត៕
...
ដោយ ៖ សិលា