ខេត្តបាត់ដំបង ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការមានប្រសាសន៍ថា ៖ ការកសាងបាននូវមូលធនមនុស្ស ភាពជាពលរដ្ឋល្អ និងពលរដ្ឋសកល ចាំបាច់ត្រូវចាប់ផ្តើម តាំងពីដំបូងនៃជីវិត តាមរយៈការអប់រំកុមារតូច។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បន្តថា ៖ ការពង្រឹងគុណភាពអប់រំត្រូវចាប់ផ្តើមពីកម្រិតមត្តេយ្យសិក្សាឡើងទៅ ដែលជាមូលដ្ឋានគ្រឹះរឹងមាំត្រៀមខ្លួនជាស្រេចសម្រាប់ការសិក្សានៅកម្រិតបឋមសិក្សា និងមានការអភិវឌ្ឍឈានឡើងជាលំដាប់សម្រាប់ការសិក្សាពេញមួយជីវិត ដើម្បីកសាងធនធានមនុស្ស ប្រកបដោយសក្តានុពល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ៕
...
ដោយ ៖ សិលា