ខេត្តកំពង់ស្ពឺ÷ដោយអនុវត្ដតាមបទបញ្ជានិងការចង្អុលណែនាំដ៏ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នង ការនគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៥ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានស៊េីបអង្កេតស្រាវជ្រាវឃាត់មុខសញ្ញាជួញដូរដោយខុសច្បាប់សារធាតុញៀនចំនួន៤នាក់នៅចំណុចភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៖
១-ឈ្មោះ រិន ម៉េងហុង ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង,២-ឈ្មោះ ឌីម រាជ (ហៅ រឹក) ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដកហូតវត្ថុតាង: គ្រឿងញៀនចំនួន២កញ្ចប់តូចទូរស័ព្ទដៃ១គ្រឿងជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង។
ឈ្មោះ ឌីម រាជ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២១១ ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ចេញដោយលោក អ៉ី ឋាវរៈ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ។
៣-ឈ្មោះ ឈីន ស៊ីមិន ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងលាប ឃុំធម្មតាអរ ស្រុកសំរោងទង ដកហូតវត្ថុតាងគ្រឿងញៀនចំនួន២ កញ្ចប់តូច ទូរស័ព្ទដៃ ១គ្រឿង និង៤-ឈ្មោះ អ៊ុំ ឆារ៉ាន់ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សរុបរួមឃាត់ខ្លួនមនុស្សចំនួន ៤នាក់ប្រុស និងធ្វើការដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀនចំនួន ៤កញ្ចប់តូច ទូរស័ព្ទដៃចំនួន ២គ្រឿង និងជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចបានសាកសួរកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង មកការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕