នគរបាលព្រហ្មទណ្ឌចាប់ខ្លួនអតីតៈគណៈកម្មការវត្តភ្នំរាម តាមអំណាច សាលដីការតុលាការកំពូល ពាក់ពន្ធសំណងរដ្ឋប្បវេណីទឹកប្រាក់៥០លានរៀល

ចែករំលែក៖

ភ្នំពេញ៖ អតីតៈគណៈកម្មការវត្តភ្នំរាប ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតសា្រលរាជធានីភ្នំពេញ ចាប់ខ្លួន និងបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធលើបណ្តឹងសំណងរដ្ឋប្បវេណីទឹកប្រាក់៥០លានរៀល ។ អតីតៈគណៈកម្មការវត្តភ្នំរាបឈ្មោះ រស់ សារិន ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទាក់ទិន និងការចាប់ខ្លួនអតីតៈគណៈកម្មការអាវត្តភ្នំរាបនោះ ត្រូវបានសមត្តកិច្ចឲ្យដឹងថា ជាការអនុវត្តតាម.ដីកាបញ្ជាឲ្យចាប់ខ្លួន និងឃុំខ្លួន.របស់លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងដីកាបញ្ជាឲ្យចាប់ខ្លួន និងឃុំខ្លួននោះ មិនបានបញ្ជាក់ពីអង្គហេតុទូលំទូលាយទេ គ្រាន់តែដឹងថា ជាការអនុវត្តទៅតាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ៤០០ ចុះថ្ងៃទី២៤ ធ្នូ ២០១៤ របស់តុលាការកំពូល ដែលបានសម្រេចឲ្យឈ្មោះ រស់ សារិន បង់ប្រាក់សំណងជួសជុលការខូចខាត និងជំងឺចិត្ត ចំនួន៥០.០០០.០០០រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សុវណ្ណ ឃុន្ធា និងឈ្មោះ សុវណ្ណ ចិន្តា ។ ដីកាបញ្ជាឲ្យចាប់ខ្លួន និងឃុំ បានបញ្ជាក់ទៀតថា ដើមបណ្តឹងប្រើគ្រប់មធ្យោបាយដើម្បីស្វែងរកទ្រព្យសម្បត្តិរបស់ឈ្មោះ រស់ សារិន ឃើញថាពុំមានអ្វីត្រូវរឹបអូសឡើយ ដូច្នេះមានតែការចាប់ខ្លួន និងឃុំខ្លួនបង្ខំលើរូបរាងកាយ ដើម្បីជាថ្នូរកប្រាក់ដោះបំណុលរដ្ឋប្បវេណី និងដើម្បីការពារផលប្រយោជន៍អ្នកឈ្នះក្តី ក៏ដូចជាផលប្រយោន៍ នៃច្បាប់ឲ្យមានប្រសិទ្ធិភាព ។ សមត្ថកិច្ចបន្តថា នៅពេលនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតសាលស្វែងរកចាប់ខ្លួនឈ្មោះ រស់ សារិន បានហើយ ក៏ត្រូវបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញភ្លាម និងបានប្រគល់ជូនទៅតំណាងអយ្យការមានលោក ខាំ សុផារី ព្រះរាជអាជ្ញារង ដែលចេញដីកាបញ្ជាឲ្យចាប់ខ្លួន និងឃុំខ្លួនឈ្មោះ រស់ សារិន នោះ ។ ខណៈពេលសមត្ថកិច្ចនាំឈ្មោះ រស់ សារិន ទៅប្រគល់ជូនដល់ដៃតំណាងអយ្យការហើយ អតីតៈអាចារ្យវត្តភ្នំរាបឈ្មោះ រស់ សារិន ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។ ការដោះលែងនោះត្រូវបានលោក ខាំ សុផារី ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា ក្នុងសាលដីការបស់តុលាការកំពូលបានបញ្ជាក់ហើយថា ឲ្យចាប់ខ្លួនឈ្មោះ រស់ សារិន ដើម្បីយកប្រាក់ចំនួន៥០លានរៀលសងដើមបណ្តឹងរដ្ឋប្បវេណី ពេលនេះ ឈ្មោះ រស់ សារិន បានយកប្រាក់មកសងដើមបណ្តឹងរដ្ឋប្បវេណីគ្រប់ចំនួនហើយ ហើយភាគីទាំងពីរក៏ព្រមព្រៀងគ្នាដែរ ដូច្នេះមិនមានហេតុផលណាមួយត្រូវឃុំខ្លួនឈ្មោះ រស់ សារិន នោះទេ ត្រូវតែដោះលែងឲ្យគេមានសេរីភាពវិញ៕

image image

ដោយសហការី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print