ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីទៅទិញថ្នាំញៀនប៉ះចំក្លែងក្លាយពេលទៅដូរយកលុយវិញ ស្រាប់តែអ្នកលក់បដិសេធ ក៍មានជម្លោះកាប់គ្នាផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគម៍។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី០៣ សីហា ឆ្នាំ២០១៥ នៅចំណុចទល់មន្ទីរពេទ្យលោកសង្ឃ ក្នុងភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ។ ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ទិត្យ ឧត្តម អាយុ២៣ឆ្នាំ មុខរបរព្រូឡានស្នាក់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនឈ្មោះទិត្យ ឧត្តម បានដើរម្នាក់ឯងក្នុងស្ថានភាពស្រវឹងហើយកាន់ដាវឆ្នៃមួយដើម ដើរសំដៅទៅផ្ទះដែលលក់ថ្នាំញៀនឲ្យគេក្នុងគោលបំណងដូរយកលុយវិញព្រោះថ្នាំញៀនដែលគេទិញនោះគឺជាថ្នាំក្លែងក្លាយ។
ពេលនោះខាងអ្នកលក់មិនព្រមប្តូអោយក៏មានទំទាស់សម្តីគ្នាវាយកាប់ចាក់រវាងអ្នកទិញនិងអ្នកលក់បណ្តាលអោយបុរសដែលជាអ្នកទិញរងរបួសហើយក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នបុរសម្នាក់ដែលជាអ្នកទិញថ្នាំក្លែងក្លាយត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួនៅប៉ុស្តិ៍នគរបាលទឹកថ្លានិងនាំទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធី៕ ប៉ុន្តែអ្វីដែលគួអោយគាត់សំគាល់នោះសមត្ថកិច្ចមិនឃាត់អ្នកលក់ទេ ៕
ដោយ៖ តុង សីហា