ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ អាម៉េរិក បញ្ជូនយន្តហោះយោធាច្រើនជាង ១២៥គ្រឿងវាយអ៊ីរ៉ង់ បង្កើនកម្តៅ … អ្នកណាត្រូវសម្អាតសណ្តាប់ធ្នាប់ពិភពលោក។

សូមបញ្ជាក់ថា ៖ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមិថុនា លោក Pete Hegseth រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បានប្រកាសថា ប្រតិបត្តិការ Operation Midnight Hammer ដែលបានវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ កន្លែង នៅថ្ងៃទី២១ ខែមិថុនា មានយន្តហោះយោធាច្រើនជាង ១២៥គ្រឿង, គ្រាប់បែកបំផ្លាញលេណដ្ឋានចំនួន ១៤គ្រាប់ និងមីស៊ីល Tomahawk ជាច្រើនគ្រាប់។ 

នេះបើយោងតាមប្រភព និង រូបភាព ពី AFP។

ក្រោយអាម៉េរិកទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន ៣កន្លែង លោក Abbas Araqchi រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានអះអាងថា លោក នឹងទៅជួបលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី សម្រាប់កិច្ចពិភាក្សាដ៏សំខាន់មួយ។ ទន្ទឹមនេះ ប្រមុខការបរទេសអ៊ីរ៉ង់ បានរិះគន់ទង្វើអាម៉េរិក ដោយចាត់ទុកជាការបំពានច្បាប់អន្តរជាតិ និងដើរហួសបន្ទាត់ក្រហម។

ប្រទេសអ៊ីរ៉ង់បានថ្កោលទោសប្រមុខសេតវិមាន ដូណាល់ ត្រាំ ក្រោយការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនចំនួន៣កន្លែង ហើយពេលនេះប្រកាសថា សហរដ្ឋអាមេរិក បានចាប់ផ្តើមសង្គ្រាមដ៏គ្រោះថ្នាក់ប្រឆាំងទីក្រុងតេហេរ៉ង់ហើយ។

សេចក្តីប្រកាសនេះគឺចេញពីក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃអាទិត្យទី២២ខែមិថុនាឆ្នាំ២០២៥ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print