ប្រធានាធិបតីកូរ៉េខាងត្បូងចេញបញ្ជាឲ្យកម្លាំងទាហ៊ានត្រៀមធ្វើសង្គ្រាម

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាកយ៉ុងហេ កាលពីព្រឹកថ្ងៃទី២៩ ខែសីហាបានចេញបញ្ជាឲ្យកម្លាំងទាហ៊ានត្រៀមលក្ខណៈជានិច្ចសម្រាប់ធ្វើសង្គ្រាមជាទ្រង់ទ្រាយធំជាមួយកូរ៉េខាងជើង។

មេដឹកនាំកូរ៉េខាងត្បូងបានប្រកាសចេញបញ្ជាខាងលើក្រោយជំនួបពិភាក្សា ជាមួយមន្ត្រីយោធាជាន់ខ្ពស់របស់កូរ៉េខាងត្បូង ពីយុទ្ធសាស្ត្រទប់ទល់ នឹងសង្គ្រាមវាយប្រហារពីកាំជ្រួចមីស៊ីលនិងបរមាណូរបស់កូរេខាងជើង។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធបិតីកូរ៉េខាងត្បូង បញ្ជាក់ថា កូរ៉េខាងជើង មានសកម្មភាពយោធាគួរឲ្យបារម្ភ ក្នុងពេលដែលអាមេរិកនិងកូរ៉េខាងត្បូងកំពុងតែធ្វើសមយុទ្ធ ទ្រង់ទ្រាយធំដែលមានឈ្មោះថា អ្នកការពារសេរីភាពUlchi។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែតអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោកJeong Joon Hee បញ្ជាក់ថា កូរ៉េខាតត្បូងបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងត្រៀមលក្ខណះជានិច្ចដើម្បីទប់ទល់និងការវាយប្រហារពីកូរ៉េខាងជើង។ ការប្រកាសខាងលើកើតឡើងក្រោយពេលដែល កម្លាំងទាហានកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹកកាលពីថ្ងៃទី២៤ខែសីហា កន្លងទៅ។

នៅក្នុងព្រឹត្តការណ៍មួយផ្សេងទៀត អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅទីក្រុងប៉េកាំងបានព្រមានដល់ពលរដ្ឋរបស់ខ្លួនពីលទ្ធភាពដែលកូរ៉េខាងជើងអាចនិងបើកការវាយប្រហារឬចាប់ខ្លួនជនជាតិកូរ៉េខាងត្បូងនៅក្នុងប្រទេសចិន។ រដ្ឋទូតកូរ៉េខាងត្បូងបានអំពាវនាវឲ្យពលរដ្ឋចៀសវាងទៅកាន់ព្រំដែន ចិនកូរ៉េខាងជើង អាចនឹងត្រូវចាប់ខ្លួន ដើម្បីដោះដូរជាមួយពលរដ្ឋកូរ៉េខាងជើងដែលបានរត់ទៅកាន់កូរ៉េខាងត្បូងនាពេលកន្លងមក។

នេះជាសារព្រមានលើកទីពីរ ក្រោយសារព្រមានលើកទីមួយនៅថ្ងៃទី២ ខែកក្កដា ក្រោយមានពលរដ្ឋកូរ៉េខាងជើង១៣នាក់រត់ទៅកាន់កូរ៉េខាងត្បូង។

រាល់ពេលដែលមានការធ្វើសមយុទ្ធរវាងអាមេរិកនិងកូរ៉េខាងត្បូងតែងតែមានភាពតានតឹងនៅឧប្បទ្វីបកូរ៉េដោយ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងចាត់ទុកថានោះជាការប៉ុនប៉ងវាយប្រហារឈ្លានពានដឹកដីកូរ៉េខាងជើង។
កន្លងមកថ្មីៗមេដឹកនាំកូរ៉េខាងជើង បានប្រកាសថាប្រទេសរបស់លោក”ទទួលបានជោគជ័យនៅក្នុងជោគជ័យ”ក្រោយសាកល្បងកាំជ្រួចមីស៊ីលចេញពីនាវាមុជទឹកដោយជោគជ័យនោះ។

លោកគីមជុងអ៊ុនបញ្ជាក់ថា ការសាកល្បងជោគជ័យនោះមិនខុសអ្វីពីការក្តាប់ទីតាំងនានារបស់អាមេរិកនៅក្នុងដៃ ហើយត្រូវបំផ្លាញក្នុងរយៈពេលខ្លីពីកូរ៉េខាងជើង។

កន្លងមកសារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើងទើបតែបាញ់មីស៊ីលចេញពីនាវាមុជទឹកនៅតំបន់សមុទ្រភាគខាងកើតប្រទេសនេះ។ ការបាញ់នោះធ្វើឡើងនៅវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦ នៅតំបន់សមុទ្រស្ថិតនៅក្នុងក្រុង Sinpo។

ការបាញ់មីស៊ីលខាងលើកើតឡើងក្រោយមួយថ្ងៃដែលកូរ៉េខាងជើងបានគំរាម កំហែងថានឹងវាយបកទៅលើការធ្វើសមយុទ្ធរវាងអាមេរិកនឹងកូរ៉េខាងត្បូងដោយទីក្រុងព្យុងយ៉ាងចាត់ទុកថា ការធ្វើសមយុទ្ធ នោះជាការប៉ុនប៉ងឈ្លានពានទឹកដីកូរ៉េខាងជើង។

ទីក្រុងព្យុងយ៉ាងបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងពេលអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធ និងដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលនៅកូរ៉េខាងត្បូងដើម្បីទប់ស្កាត់កាំជ្រួចមីស៊ីលរស់កូរ៉េខាងជើង។

កាលពីថ្ងៃទី២៨ សីហានេះ កូរ៉េខាងជើងបានបញ្ចេញប្រតិកម្មខ្លាំងៗដោយគំរាមកម្ទេចកម្លាំង អាមេរិកាំងឲ្យក្លាយជាផេះ។ ប្រតិកម្មរបៀបនេះរបស់ក្រុងព្យុងយ៉ាងគឺដើម្បីឆ្លើយតបនឹង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសប្រជាជាតិដែលកាលពី ថ្ងៃសុក្រ ទី២៦ សីហា បានថ្កោលទោសចំពោះការបាញ់គ្រាប់មីស៊ីលអន្តរទ្វីបពីនាវាមុជទឹករបស់ កូរ៉េខាងជើងនាថ្ងៃពុធ ទី២៤ សីហា។

វាមិនជារឿងថ្មី និងក៏មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលដែរចំពោះប្រតិកម្មរបស់ កូរ៉េខាងជើងតបនឹងការរិះគន់ ឬតបនឹងការថ្កោលទោសរបស់សហគមន៍អន្តរជាតិ។ ថ្មីៗចុងក្រោយ គឺការថ្កោលទោស និងចំណាត់ការមួយចំនួនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះការបាញ់គ្រាប់មីស៊ីលអន្តរទ្វីបពីនាវាមុជទឹករបស់កូរ៉េខាងជើង។ នៅថ្ងៃអាទិត្យ ទី២៨សីហានេះ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានថ្លែងចាត់ទុក សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខថា ជាទង្វើចោរភាពរបស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេស កូរ៉េខាងជើងរូបនេះដដែលបានថ្លែងយ៉ាងដូច្នេះថា ឥឡូវនេះ សហរដ្ឋអាមេរិកបានចេញមុខគំរាមលើសេចក្តីថ្លៃថ្នូរ និងសិទ្ធិអត្ថិភាពនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េដោយធ្វើ ព្រងើយកន្តើយចំពោះការព្រមានរបស់ក្រុងព្យុងយ៉ាងនោះ កូរ៉េខាងជើងនឹងបន្តចាត់វិធានការខ្លាំងៗជាច្រើនក្នុងនាមជា មហាអំណាចយោធាពេញលក្ខណៈ។

ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងដែលត្រូវបាន ផ្សព្វផ្សាយតាមទីភ្នាក់ងារផ្លូវការក្រុងព្យុងយ៉ាង KCNA បានបន្ថែមថា កូរ៉េខាងជើងមានលទ្ធភាព និងមធ្យោបាយគ្រប់គ្រាន់ដើម្បីកម្ទេចឲ្យក្លាយជាផេះលើពួកឈ្លានពាន នៅលើទឹកដីអាមេរិក និងនៅលើសមរភូមិក្នុងសមុទ្រប៉ាស៊ីហ្វិក។ គួររម្លឹកជូនថា សង្រ្គាមពាក្យសម្តីរវាងសហគមន៍អន្តរជាតិ និងរបបក្រុងព្យុងយ៉ាងពេលនេះបានកើតមានជាថ្មី ក្រោយពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីប (SLBM) ពីនាវាមុជទឹកកាលពីថ្ងៃពុធ ទី២៤ សីហា។

គ្រាប់មីស៊ីលអន្តរទ្វីប (SLBM) នោះបានហោះក្នុងចម្ងាយ ៥០០គីឡូម៉ែត្រ មុននឹងធ្លាក់ក្នុងសមុទ្រជប៉ុន។ យោងតាមក្រុមអ្នកជំនាញ ការបាញ់គ្រាប់មីស៊ីលប្រភេទនេះជាសក្ខីកម្មដែលបញ្ជាក់យ៉ាងច្បាស់ពី ការបោះមួយជំហ៊ានទៅមុខនៅក្នុងកម្មវិធីគ្រាប់មីស៊ីលអន្តរទ្វីបរបស់ កូរ៉េខាងជើង៕

image image

ប្រែសម្រួល៖ មែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print