តម្រួតថៃ២ថ្ងៃឃាត់ខ្លួនពលករខ្មែរចូលទៅធ្វើការងារខុសច្បាប់និងចូលកាប់ឈើគ្រញូងសរុប៣០នាក់និងមេខ្យល់ខ្មែរនាំពលករខុសច្បាប់១នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  បើតាមការឲ្យដឹងពីកាសែតក្នុងប្រទេសថៃបានចុះផ្សាយថា យ៉ាងហោចណាស់ក្នុងរយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ មានពលករខ្មែរសរុបចំនួន៣០នាក់កំពុងស្នាក់នៅធ្វើការងារក្នុងប្រទេសថៃខុសច្បាប់ និងចូលកាប់ឈើគ្រញូងខុសច្បាប់ នៅកន្លែង២ផ្សេងគ្នា រងការចាប់ខ្លួនពីតម្រួតថៃ ជាបន្តបន្ទាប់ខណៈដែលគេមើលឃើញថា សមត្ថកិច្ចថៃកំពុងតែរិតបន្តឹងទៅលើពលករបរទេសចូលធ្វើការងារនិងឆ្លងដែនចូលដីថៃខុសច្បាប់នោះ។

ពលករខ្មែរទាំង៣០នាក់រងការចាប់ខ្លួនពីតម្រួតថៃ ចំនួន២៦នាក់ចូលស្នាក់នៅធ្វើការងារខុសច្បាប់ និង៤នាក់ចូលកាប់ឈើគ្រញូងខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែសីហា ក្នុងឧទ្យានជាតិកោះសាមិត្ត ស្ថិតក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ខណៈដែលពករ២៦នាក់នោះកំពុងស្នាក់នៅធ្វើការងារកម្មករក្នុងឧទ្យានជាតិនោះ។

ដោយឡែកពលករ០៤នាក់ទៀតដែលចូលកាប់ឈើគ្រញូងខុសច្បាប់រងការចាប់ខ្លួនពីតម្រួតថៃកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិខ្លងហាត ឃុំខៅស្មីង ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ។ ពលករខ្មែរ០៤នាក់ចូលឆ្លងដែនតាមច្រកពាមតា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកសំឡូត ខេត្តបាត់ដំបងឈម និងខេត្តត្រាត ប្រទេសថៃ។ សេចក្តីរាយការណ៍ឲ្យដឹងថា ពលកខ្មែរទាំង៣០នាក់នោះត្រូវបានតម្រួតថៃកំពុងអនុវត្តតាមនីតិវីធីច្បាប់របស់ប្រទេសថៃនោះហើយ។ ការឆ្លងដែននិងការស្នាក់នៅធ្វើការងារខុសច្បាប់នៅក្នុងប្រទេសថៃត្រូវគេនិយាយថា ភាគច្រើនពលករខ្មែរទាំងនោះឆ្លងដែនតាមរយៈមេខ្យល់ខ្មែរ និងថៃសហការគ្នាក្នុងមុខរបររត់ពន្ធមនុស្ស។

ទន្ទឹមដែលពលករខ្មែររងការចាប់ខ្លួនពីតម្រួតថៃជាបន្តបន្ទាប់មកនោះនៅខេត្តបន្ទាយមានជ័យឯណោះវិញ មេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃម្នាក់ក៏ត្រូវបាននគរបាលនការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនបន្ទាប់ពីមេខ្យល់រូបនោះបាននាំពលករខ្មែរ ២៥នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃក្នុងភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ។

មេខ្យល់ដែលឃាត់ខ្លួនខាងលើមានឈ្មោះ តង់ យ៉ង ភេទប្រុស អាយុ៣៩ឆ្នាំ ប្រកបមុខរបរអ្នករត់រថយន្តតាក់ស៊ី រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនង្ស័យជាអ្នករត់រថយន្តតាក់ស៊ី ហើយជាអ្នកសម្រសម្រួលទាំងដឹកជញ្ជូនទាំងរត់ការ ទាក់ទង់មេខ្យល់ថៃឲ្យមកទទួលពករខ្មែរ នាំទៅប្រទេសថៃតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌជាប់ចោទពីបទនាំពលក្រឆ្លងដែនខុសច្បាប់៕

1 2 3 4 5 6

ដោយ៖ សំ វិច្ឆិកា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print