កម្លាំងជំនាញនៃអធិការដ្ឋានក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួច ម៉ូតូ និងសមគំនិតផ្ដល់ទីតាំងលាក់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង: កម្លាំងជំនាញនៃអធិការដ្ឋានក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួច ម៉ូតូ និងសមគំនិតផ្ដល់ទីតាំងលាក់ខ្លួន។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥នេះថា
ជនសង្ស័យមានឈ្មោះអ៊ុក សីហា  ជនជាតិខ្មែរ អាយុ១៩ឆ្នាំមានទីលំនៅភូមិតែងម៉ៅ ឃុំចន្រ្ទា ស្រុកចន្ទ្រា ខេត្តស្វាយរៀង (ជនដៃដល់)និងឈ្មោះ ពណ៌ សុតន ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិតាពៅ សង្កាត់បាវិតក្រុងបាវិត។

ប្រភពដដែលបន្តថា នៅថ្ងែទី២៧ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលបានទទួលបណ្ដឹងពីជនរងគ្រោះ ថាមានករណីចោរលួចម៉ូតូរបស់ខ្លួន នៅចំណុចភូមិបាវិតកណ្ដាល (ផ្លូវព្រៃយាយ) និង ភូមិតាពៅ   ក្រុងបាវិត ខេត្តស្វាយរៀង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង ដោយមានការដឹកនាំពីលោកអធិការ កម្លាំងជំនាញនៃអធិការដ្ឋានក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ឃាត់ខ្លួនបានជនសង្ស័យបានចំនួន ០២នាក រួមនិងវត្ថុតាង ជាក់ស្តែងមួយចំនួន ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច ជំនាញបានកសាងសំណុំរឿង  រួមនិងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print