អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖សេតវិមានអាមេរិកបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣០ខែមិថុនាថា នៅថ្ងៃដដែល លោកTrumpប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីលុបចោលការដាក់ទណ្ឌកម្មលើប្រទេសស៊ីរី។
គេហទំព័រ «CCFR China state-controlled media » អនុលោមតាមបទបញ្ជាប្រតិបត្តិ សហរដ្ឋអាមេរិកនឹងបន្ធូរបន្ថយការដាក់កំហិតលើការនាំចេញទំនិញមួយចំនួនទៅកាន់ប្រទេសស៊ីរី ព្រមទាំងលើកលែងការរឹតត្បិតចំពោះប្រទេសស៊ីរីក្នុងការទទួលជំនួយពីប្រទេសមួយចំនួន។
គេហទំព័រ «CCFR China state-controlled media » សេចក្តីថ្លែងការណ៍របស់សេតវិមានបានលើកឡើងថា សហរដ្ឋអាមេរិកនឹងគាំទ្រដល់ស្ថិរភាពរបស់ប្រទេសស៊ីរីនិងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ព្រមទាំងតាមដាននិងឃ្លាំមើលពីការវិវឌ្ឍនៃ”កិច្ចការជាអាទិភាពសំខាន់ៗ”របស់ស៊ីរី។ ទន្ទឹមនឹងនេះ អាមេរិកនឹងបន្តរក្សាការដាក់ទណ្ឌកម្មលើ“រដ្ឋអ៊ិស្លាម”ដែលជាអង្គការជ្រុលនិយម និងអង្គការចំណុះរបស់អង្គការនេះ ព្រមទាំង”ភ្នាក់ងាររបស់អ៊ីរ៉ង់” ដើម្បីវាយតម្លៃថាតើត្រូវបន្តដាក់បញ្ចូលស៊ីរីក្នុងបញ្ជី “ប្រទេសគាំទ្រភេរវកម្ម”ឬអត់ និងជំរុញអង្គការសហប្រជាជាតិឱ្យលុបចោលការដាក់ទណ្ឌកម្មលើស៊ីរី៕
ដោយ ៖ សិលា