សាលាអាមេរិកាំងហ្គោលឌិនហ្គេតGOLDEN GATE AMERICAN SCHOOL 🎉 សូមអបអរសាទរ យុវសិស្ស មីន មុន្នី! 🇰🇭✨

ចែករំលែក៖

ភ្នំពេញ ៖ គណៈគ្រប់គ្រងសាលាអាមេរិកាំងហ្គោលឌិនហ្គេតGOLDEN GATE AMERICAN SCHOOL បានបង្ហោះលើផេកផ្លូវការរបស់ខ្លួនថា ៖ យើងខ្ញុំពិតជាមានមោទនភាពដែល យុវសិស្ស មីន មុន្នី ទទួលបានសមិទ្ធិផលដ៏អស្ចារ្យនៅលើឆាកអន្តរជាតិ!

នៅកម្មវិធី Teeneagle Global Final 2025 ដែលធ្វើឡើងនៅចក្រភពអង់គ្លេស។ ក្នុងនោះផងដែរ មុន្នី បានទទួល៖

🥇 មេដាយមាស ១

🥉 មេដាយសំរឹទ្ធ១

សាលាអាមេរិកាំងហ្គោលឌិនហ្គេត

GOLDEN GATE AMERICAN SCHOOL បានលើកឡើងថា ៖ ជោគជ័យដ៏គួរឱ្យកត់សម្គាល់នេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់គាត់ក្នុងកាយល់ដឹងអំពីពិភពលោកទាំងមូល និងការគិតឲ្យទូលំទូលាយលើបញ្ហាផ្សេងៗ។ ការ ប្រកួត ប្រជែង ជាមួយសិស្សានុសិស្ស មក ពី ជុំវិញ ពិភពលោក បាន បង្ហាញ ពី សក្តានុពល និង ឧត្តមភាព របស់ យុវជន កម្ពុជា។

👏 សមិទ្ធិផលរបស់ប្អូនមិនត្រឹមតែនាំមកនូវកិត្តិយសដល់សាលាអាមេរិកាំងហ្គោលឌិនហ្គេតតែ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយប្រទេសកម្ពុជានៅក្នុងឆាកសិក្សាសកលផងដែរ។

សាលាអាមេរិកាំងហ្គោលឌិនហ្គេត

GOLDEN GATE AMERICAN SCHOOL បន្តថា ៖ យើងខ្ញុំជឿជាក់ថា នេះជាចំណុចចាប់ផ្តើមនៃដំណើរដ៏អស្ចារ្យមួយសម្រាប់ប្អូន។ សូមបន្តប្រឹងប្រែង រក្សាកម្លាំងវិជ្ជាជីវៈ និងបន្តជំរុញខ្លួនឯងទៅមុខ។ 🌍📚🦅 ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print