ក្នុងឆមាសទី១! ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ​ រកចំណូលបានជាង ២៦លានដុល្លារ​ ខណៈ​ភ្ញៀវអន្តរជាតិ​ជាង ៥៦ម៉ឺននាក់ ​

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ​ បានបង្ហាញថា​ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥​ កម្ពុជារកចំណូលបានជាង ២៦លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិជាង៥៦ម៉ឺននាក់ ដែល​បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ​កើនឡើង៨.៧៦ភាគរយ បើធៀបនឹងឆ្នាំ២០២៤​។

គ្រឹះស្ថានអង្គរបានបញ្ជាក់ដែរថា ដោយឡែកគិតតែក្នុងខែមិថុនា ភ្ញៀវអន្តរជាតិ ​ដែល​បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៤០ ០៩៦ កើនឡើង ថយចុះ១៩.៣១% ទទួលបានចំណូល១.៧លានដុល្លារ កើនឡើងថយចុះ១៨.៧៧%។

​​ចំណែកការលក់បណ្ណចូលទស្សនា នៅប្រាសាទកោះកែរ ​ក្នុងរយៈពេល៦ខែនេះ មានចំនួន ​​១២ ០៧៦នាក់​ ទទួលបានចំណូល១៨១ ១៤០ដុល្លារ។ ​ការសំបុត្រនៅប្រាសាទបេងមាលា រយៈពេល៦ខែ ​មានចំនួន ៨ ១៩៩នាក់ ដោយទទួលបានចំណូល ៨១ ៩៩០ដុល្លារ។

ការ​លក់សំបុត្រនៅភ្នំក្បាលស្ពាន រយៈពេល៦ខែ​ មានចំនួន ៦៤៤នាក់ ទទួលបានចំណូល៣ ២២០ដុល្លារ​ និងការលក់សំបុត្រទូក រយៈពេល៦ខែ ក្នុងឆ្នាំ២០២៥ មានចំនួន ៨៤២ ៧២២ដុល្លារ​៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print