ក្មេងទំនើងផ្ទុះ​ជម្លោះ​ជាមួយ​ក្រុម​ទី​១ ហើយ​ប្រើប្រាស់​កាំបិត និង​ជំ​ពាម​កៅស៊ូ ស្ទាក់​កាប់ និង​បាញ់ក្រុម​ទី​២ បែរជា​ត្រូវ​ស្ត្រី​ម្នាក់​មិនដឹងខ្យល់​អី​សោះ នគរបាលចាប់ដាក់ខ្នោះ​៤​នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្រុម​ក្មេង​ទំនើង​៤​នាក់ ត្រូវ​បាន​ឃាត់ ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ប្រើប្រាស់​កាំបិត និង​ជំ​ពាម​កៅស៊ូ ស្ទាក់​កាប់ និង​បាញ់​ទៅ​លើ​គូសត្រូវ​របស់​ខ្លួន តែ​បែរជា​ទៅ​ត្រូវ​ចំ​ស្ត្រី​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមិថុនា នៅ​ក្បែរ​សាលា​បឋម​សិក្សា​មួយ​កន្លែង ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​បវេល ស្រុក​ប​វេ​ល ។

សមត្ថកិច្ចរាយការណ៍ថា ក្រុម​ក្មេង​ទំនើងទាំង​០៤​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​មាន,១.​ឈ្មោះ វី​តា ឆា​វ៉ា​ន ប្រុស​អាយុ​១៧​ឆ្នាំ,២.​ឈ្មោះ វង្ស មក​រា ប្រុស​អាយុ​១៦​ឆ្នាំ,៣.​ឈ្មោះ ម៉ៅ ចាន់​រី ប្រុស​អាយុ​២០​ឆ្នាំនិង​៤.​ឈ្មោះ ធី ផល្លា ប្រុស​ អាយុ​២០​ឆ្នាំ ។

ក្រុម​ក្មេងទំនើងទាំងនេះ ត្រូវ​បាន​កម្លាំង​អធិការ​ដ្ឋាននគរបាលស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្ដិ៍រដ្ឋបាល ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ក្រោយ​ពេល​បង្ក​អំពើ​

ហិង្សា ដោយកម្លាំង​ជំនាញ ក៏​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ដែរ ដូច​ជា កាំបិតប៉័ងតោ ដាវ​សាំ​ម៉ូ​រៃ ជំ​ពាម​កៅស៊ូ និង គ្រាប់កង់ រួម​ជាមួយ​ម៉ូតូ​០១​គ្រឿង​ផង ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រុម​នេះ បាន​ប្រើប្រាស់​កាំបិត ដាវ និង​ជំ​ពាម​កៅស៊ូ ចាំ​ស្ទាក់​កាប់ និង​បាញ់​ទៅ​លើ​គូរ​សត្រូវ​របស់​ខ្លួន តែ​ចៃដន្យ​គ្រាប់​ជំ​ពាម បែរជា​ទៅ​ត្រូវ​ចំ​ស្ត្រី​ម្នាក់ ដែល​មិន​បានដឹង​រឿង​អ្វី​សោះ បណ្ដាល​ឲ្យ​រង​របួស ។

នៅ​ចំពោះ​មុខមន្ត្រី​ជំនាញ ក្រុម​នេះ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ប្រើប្រាស់​អាវុធ​ខាងលើ (​វត្ថុ​តាង​ដកហូត​) យក​ទៅ​ប្រព្រឹត្ត​បទល្មើស​មែន ។

បើ​តាម​លោក សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល បាន​ស្រង់​ចម្លើយ​ក្រុម​ក្មេង​ទំនើង​ថា ដំបូង​ពួក​គេ​(​ជន​ដៃដល់​)បាន ផ្ទុះ​ជម្លោះ​ជាមួយ​មនុស្ស​មួយ​ក្រុម តែ​ពេល​ពួក​ខ្លួន​លើក គ្នា​ទៅ​ប្រយុទ្ធ ស្រាប់តែ​ក្រុម​នោះ​រត់គេច​អស់​(​ក្រុម​ទី​១) ។ គ្រានោះ ក៏​ប្រទះ​ឃើញ​មនុស្ស​មួយ​ក្រុម​ផ្សេង​ទៀត​(​ក្រុម​ទី​២) មក​ដល់ ស្មាន​តែ​គូរ​សត្រូវ​របស់​ខ្លួន ក៏​ទាញ​ជំ​ពាម​កៅស៊ូ​បាញ់ តែ​ចៃដន្យ​បែរជា​ទៅ​ត្រូវ​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​ជន​ទី​៣ បណ្ដាល​ឲ្យ​រង​របួស​។ បន្តិច​ក្រោយ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ក្របួច​ជាប់​វ៉ៃ​ខ្នោះ​ពួក​គេ​ល្មម ។

លោក សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល បាន​បញ្ជាក់​ថា តាម​ពី​ក្រុម​ជនសង្ស័យ​ទាំង​០៤​នាក់​នេះ មាន​ចេតនា​បង្ក​ហិ​ង្សា​ដ៏​ឃោ​ឃៅ​ទៅ​លើ​គូរ​សត្រូវ​ទី​១ របស់​ខ្លួន តែ​ស្ទាក់​ច្រឡំ ក៏​ប៉ះ​ទៅ​លើ​ក្រុម​ផ្សេង និង​ឈាន​ទៅ​បង្ក​ឲ្យ​មាន​របួស​ស្នាម​ដល់​ស្ត្រី​ម្នាក់ ដែល​គាត់​មិន​បានដឹង​អ្វី​សោះ​។ ប៉ុន្តែ​យ៉ាងណា ពេល​នេះលោកស្នងការ​ខេត្តនិងតំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ជន​ទំនើង​ទាំងនេះ​ទៅ​កាន់​ស្នង ការ​ខេត្ត ចាត់ការ​តាម​នីតិវិធី​ហើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print