ក្រុមកម្មករថៃលួចឆ្លងដែនខុសច្បាប់ត្រូវយោធាថៃឃាត់ខ្លួន

ចែករំលែក៖

ប្រទេសថៃៈ កម្មករ​សំណង់​ថៃ ចំនួន១០នាក់ឆ្លងដែនខុសច្បាប់ដោយអះអាងថា ចាញ់​បោក​ប្រាក់​ឈ្នួល​នៅ​កម្ពុជា ហើយ​អត្តសញ្ញាណប័ណ្ណ​ត្រូវ​បាន​គេ​រឹបអូស ទ្រាំ​មិន​បាន ក៏​រត់​ទៅ​ថៃ​ទាំង​កណ្តាល​យប់​កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ត្រូវក្រុមការងារ ប៊ូរ៉ាផា ដឹកនាំដោយ ក្រុមការងារ អារញ្ញប្រាថេត កងពលលេខ១២០១ (កងអនុសេនាធំទី១២) បានចាប់ខ្លួនជនជាតិថៃ១០នាក់ ខណៈពួកគេកំពុងឡើងលើដំបូលអគារក្នុងចំណតរថយន្តឯកជនក្បែរច្រកព្រំដែនអចិន្ត្រៃយ៍ ត្រង់បានកុងលឿក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃទាំងយប់។ក្រុមជនជាតិថៃប្រាប់សមត្ថកិច្ចថា ត្រូវគេបោកឲ្យទៅធ្វើការសំណង់នៅភ្នំពេញ ប៉ុន្តែចុងក្រោយថៅកែមិនបើកលុយឲ្យពួកគេរាប់ខែ និងដកហូតអត្តសញ្ញាណប័ណ្ណ។
ក្នុងពេលសាកសួរ ពួកគេទាំងទឹកភ្នែកបានរៀបរាប់ថា ពួកគេត្រូវបានអញ្ជើញតាមរយៈហ្វេសប៊ុក ឱ្យទៅធ្វើការសំណង់នៅភ្នំពេញ ដោយទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃចំនួន ៣០០បាត ប៉ុន្តែបន្ទាប់ពីធ្វើការបានមួយខែ ថៅកែមិនបើកប្រាក់ឱ្យពួកគេ ទើបពួកគេសម្រេចចិត្តភៀសខ្លួនត្រឡប់ទៅប្រទេសវិញ។ ថៅកែ​បាន​ដឹក​ពួកគេ​ទៅ​ប៉ោយប៉ែត ហើយ​ទម្លាក់​ពួកគេ​ចោល។ ពេល​ទៅ​ដល់ ត្រូវមេខ្យល់ទាប្រាក់ចគនួន៣.០០០​បាត ដើម្បីឆ្លងដែន។ ពួកគេមិនមានលុយបង់ទេ ដូច្នេះពួកគេត្រូវប្រថុយជីវិតដើម្បីស្វែងរកផ្លូវត្រឡប់មកវិញដោយឡើងទៅលើដំបូលផ្ទះ។ រហូត​ដល់​ត្រូវ​បាន​រក​ឃើញ​ដោយ​អនុរក្ស។ ​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ទាំង​អស់​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ព្រែក​សំរោង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print